អាវរងា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ណែម អឿត មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានបើកចែកអាវរងា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនយោធិនគ្រប់បណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ។
លោកមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅកងកម្លាំងប្រដាប់អាវុធ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយបានផ្តល់អាវរងានៅរដូវរងា និងបានដោះស្រាយបញ្ហាជូនយោធិនគ្រប់កាលៈទេសៈ ៕

