អភិបាលខណ្ឌដូនពេញ បើកកិច្ចកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក- លោកស្រីអភិបាលរង, គណៈនាយករដ្ឋបាល, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងលោក-លោកស្រីប្រធានទីរួមផ្សារទាំង៣៕

