**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការត្រៀមធ្វើជាម្ចាស់ផ្ទះ កាកបាទក្រហមកម្ពុជា សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍លើកទី២០ និងវេទិកាយុវជនលើកទី២ នៅឆ្នាំ២០២៣

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការត្រៀមធ្វើជាម្ចាស់ផ្ទះរបស់កាកបាទក្រហមកម្ពុជា សម្រាប់រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី២០ និងវេទិកាយុវជន លើកទី២ នៅឆ្នាំ២០២៣ខាងមុខនេះ ដោយបានឆ្លុះបញ្ចាំងពីលទ្ធផល នៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៩ និងវេទិកាយុវជនលើកទី១ នៅប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី ៣ ដល់ទី ៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ។

កិច្ចប្រជុំនេះ បានដំណើរការនៅទីស្នាក់ការកណ្តាល ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហកម្ពុជា និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវកិត្តសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងនូវការកោតសរសើរចំពោះគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍លើកទី១៩ និងវេទិកាយុវជន លើកទី១ នៅទីក្រុងបាន់ដា សេរី បេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ កន្លងទៅនេះ ហើយដែលការចូលរួមនេះ គឺជាកិត្តិយសមួយសម្រាប់កាកបាទក្រហមកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសគឺ បាននាំមកនូវលទ្ធផលជោគជ័យសម្រាប់កាកបាទក្រហមកម្ពុជា ដែលនឹងត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំខាងលើនេះ នៅឆ្នាំ២០២៣ខាងមុខ។

សមាជិកនៃកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ ក៏បានស្តាប់សេចក្តីរាយការណ៍ របស់យុវជន ស្តីពីលទ្ធផលនៃការចូលរួមក្នុងវេទិកាយុវជនលើកទី១ និងសេចក្តីរាយការណ៍របស់ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ស្តីពីលទ្ធផល នៃការចូលរួមរបស់គណៈប្រតិភូ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍លើកទី១៩ ដែលលទ្ធផលទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំង និងជាធាតុចូលយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជា ឈានទៅធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំខាងលើនេះ នៅឆ្នាំ២០២៣ ឱ្យដំណើរការប្រព្រឹត្តទៅដោយជោគជ័យ។

មានប្រសាសន៍បិទកិច្ចប្រជុំនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត អនុប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងវាយតម្លៃខ្ពស់ចំពោះមតិចូលរួមរបស់សមាជិកអង្គប្រជុំ ដែលផ្តល់នូវគំនិតយោបល់សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បាននាំណែនាំដល់ប្រតិបត្តិករ ដែលត្រូវអនុវត្តការងារខាងលើនេះ ត្រូវពិនិត្យ និងសិក្សាឡើងវិញលើឯកសារនានាដែលពាក់ព័ន្ធនឹងកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាបន្តបន្ទាប់នាពេលកន្លងមក ជាពិសេស ត្រូវធ្វើយ៉ាងណា បន្ស៊ីជាមួយស្ថានភាពនៃគ្រោះមហន្តរាយ ក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ដែលកាន់តែមានវិសាលភាពធំឡើងៗ រួមជាមួយសង្គ្រាមផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានណែនាំឱ្យបង្កើត គណៈកម្មការ-អនុគណៈកម្មការ ក៏ដូចជា រៀបចំជាអង្គការចាត់តាំងឱ្យបានច្បាស់លាស់ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឆ្នាំ២០២៣ខាងមុខនេះ ហើយដែលនឹងត្រូវពិនិត្យ ពិភាក្សាគ្នាផ្តល់ជាយោបល់រួម ដើម្បីដាក់ជូនថ្នាក់ដឹកនាំសម្រេចនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង