សមាជិករដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយ សមាជិកសភានៃសហព័ន្ធរុស្ស៉ី

ភ្នំពេញ៖ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alexey V chepa សមាជិកសភានៃសហព័ន្ធរុស្ស៉ី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការកិច្ចការអន្តរជាតិអ្នកសម្របសម្រួលក្រុមសភា សម្រាប់ទំនាក់ទំនងជាមួយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសហភាពសហព័ន្ធមីយ៉ាន់ម៉ា ប្រធានគណៈកម្មាធិការ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសក្នុងអាស៊ី និងសមុទ្រអូសេអានី សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសហព័ន្ធរុស្ស៊ី ដើម្បីពិភាក្សាលើការត្រៀមរៀបចំមហាសន្និបាតអន្តរសភា ASEAN-AIPA នៅវិមានរដ្ឋសភា៕

