ឯកឧត្តម គីម រីទ្ធី បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ“ ការគិតឡើងវិញពីទេសចរណ៍ ”

ភ្នំពេញ៖ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្ត ព្រះវិហារ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំងបី យុវជនសហភាពសហ ព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ សិស្សានុសិស្សិ និងប្រជាពលរដ្ឋជា ច្រើនរូបទៀត នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ ការគិតឡើងវិញពីទេសចរណ៍ ” ពិធីនេះធ្វើឡើងនៅក្នុង សហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ៕

