BREAKING: ករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល បាត់ខ្លួនសិស្សសាលាជាង១០នាក់

ភ្នំពេញ៖ ករណីលិចទូកដរដឹកសិស្សសាលាមួយគ្រឿង បានលិចនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បណ្ដាលឲ្យមនុស្ស១០នាក់បាត់ខ្លួន ក្នុងនោះរកឃើញភ្លាមៗចំនួន៣នាក់ ប៉ុន្ដែម្នាក់ស្លាប់ និងផ្សេងទៀតសមត្ថកិច្ចកំពុងរាវរក។
ហេតុការណ៍នេះ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
យ៉ាងណាមិញ សម្រាប់មូលហេតុដែលបណ្ដាលឲ្យទូកដរលិចនោះទេ សម្រាប់ព័ត៌មានលម្អិត អង្គភាពHotnews Asia និងផ្សាយជូននៅពេលក្រោយ៕

