គ្រូពេទ្យ TYDA ពិនិត្យតាមដាន និងយកចិត្តទុកដាក់ ព្យាបាល លោក ស៊ិន បញ្ញា ជាយោធិន ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ លោក ស៊ិន បញ្ញា អាយុ ២៩ ជាយោធិន មានទីលំនៅភូមិរទាំងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបែកថ្លើមហូរឈាមក្នុងពោះ បាក់ឆ្អឹងច្រមុះ និងបាក់ឆ្អឹងម្រាមដៃ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកធ្វើការវះកាត់ជាបន្ទាន់ដើម្បីសង្គ្រោះជីវិត នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ។
ក្រោមការពិនិត្យតាមដាន និងព្យាបាលពីសំណាក់គ្រូពេទ្យ TYDA នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ពេលនេះប្អូនប្រុសបានធូរស្រាលចេញទៅផ្ទះហើយ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ៕

