ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងក្រុមការងារ និងគណបក្សស្រុកបវេល

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈពង្រឹងចុះជួយមូលដ្ឋានស្រុកបវេល នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងក្រុមការងារ និងគណបក្សស្រុកបវេល ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ការពិនិត្យពិភាក្សាអំពីសន្ទស្សន៍សំឡេងឆ្នោត ដែលត្រូវសម្រេចឲបាន៩៥%ក្នុងការបោះឆ្នោត ឆ្នាំ២០២៣
២.ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងការត្រៀមរៀបចំបម្រើឲការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោត ឆ្នាំ២០២៣
៣.ការពិនិត្យបញ្ចីឈ្មោះជួយដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកបវេល
៤.បញ្ហាផ្សេងៗ ៕

