សម្តេច ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ វេទិកាអុំទូកខេត្តបាត់ដំបង និងផ្តល់អំណោយជូនកម្មករ ២៥០នាក់
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់វេទិកាអុំទូកខេត្តបាត់ដំបង និងផ្តល់អំណោយជូនដល់កម្មករចំនួន ២៥០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវេទិកាអុំទូកខេត្តបាត់ដំបង (ផ្លូវលេខ១) ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។