**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ

មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទីយោធភូមិភាគទី៥ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ បិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី នាយសេនាធិការរង នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគទី៥ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបតិ្តការសឹកររងបាត់ដំបង។

របាយការណ៍បិទវគ្គហ្វឹកហ្វឺនបានឱ្យដឹងថា វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មានសិក្ខាកាម ចំនួន ១០០នាក់ មានរយៈពេលសិក្សា ចំនួន ៦០ថ្ងៃ។

មានប្រសាសន៍សំណេះសំណាល ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ចាប់ពីថ្ងៃបើកវគ្គរហូតដល់ថ្ងៃបញ្ចប់វគ្គ ទទួលបានជោគជ័យគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមនៅក្រោយពេលបញ្ចប់វគ្គនេះ ទៅបំរើការងារតាមបណ្តាអង្គភាព ត្រូវតែបន្តគោរពអនុវត្តឱ្យបានល្អ ត្រូវមានភាពស្មោះត្រង់ និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ អនុវត្តឱ្យបានល្អវិន័យកងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងថ្នាក់លើ ត្រូវមានឆន្ទៈតស៊ូក្នុងការងារ បន្តខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមដើម្បីលើកកម្ពស់សមត្ថភាពការងារ ស្របនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ឱ្យសក្តិសមជាអ្នកបន្តវេនក្នុងកិច្ចការពារជាតិ ត្រូវរក្សាសាមគ្គីភាពជាមួយ នាយទាហាន ពលទាហានក្នុងអង្គភាព និងចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ ចេះជួយពួកគាត់ពេលជួបការលំបាកខ្វះខាត យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ពិសេសក្នុងដំណាក់កាលកូវីដ-១៩ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ដាច់ខាតមិនឱ្យមានក្នុងអង្គភាព បើសិនជាមានត្រូវដេញចេញពីអង្គភាពដាច់ខាត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានល្អ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។

ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រគល់ជូនលិខិតបញ្ជាក់ការសិក្សា លិខិតសរសើរ ជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ និងឧបត្ថម្ភថវិកាជូនសិក្ខាការផងដែរ។៕

អត្ថបទដែលជាប់ទាក់ទង