ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមការចុះពិនិត្យលទ្ធផល គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត
ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្តកំពត នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមការចុះពិនិត្យ លទ្ធផលគម្រោងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅការដ្ឋានសាងសង់កំពង់ផែ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។