គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២
ភ្នំពេញ៖ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារ ផ្តោតលើការថែទាំជំនួស និងអំពើហិង្សាលើកុមារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ ប្រធាន គ.ក.ស.ក ក្រុង ស្រុក និងអង្គការមួយចំនួន នៅសាលាខេត្តកណ្តាល។
លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល មានប្រសាសន៏ថា៖គោលបំណងក្នុងកិច្ចប្រជុំនេះគឺធ្វើការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២និងពិនិត្យ ពិភាក្សារកដំណោះស្រាយពីបញ្ហាប្រឈមដែលកើតមាន និងកំណត់សកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត ៕