**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់

នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ អញ្ជើញបើកសិក្ខាសាលា​ប្រវត្តិសាស្រ្ត​យោធា​ អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ និង​សមិទ្ធផល​ ទិស​យោធភូមិភាគ​ទី​៥

ភ្នំពេញ៖ ឯកឧត្ដម​ នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និង​ជា​ ប្រធាន​ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​ និង​សាងសង់​ វិមាន​ឈ្នះ​ ឈ្នះ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលា​ប្រវត្តិសាស្រ្ត​យោធា​ អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ និង​សមិទ្ធផល​ ទិស​យោធភូមិភាគ​ទី​៥​ ក្រោមប្រធានបទ “ចូល​រួម​ចែករំលែក​​ ដើម្បី​សន្តិភាព​ និង​សុខដុម​ភាព​”ត្រូវបានបិទបញ្ជប់​ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានមានប្រសាសន៍ថា ការរៀបចំអង្គសិក្ខាសាលានេះឡើងដើម្បីបូកសរុបវាយតម្លៃពីការសិក្សាស្រាវជ្រាវ និងការរៀបចំចងក្រងឯកសារជាប្រវត្តិសាស្ត្រ ការកសាងស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ និងការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ប្រកបដោយតម្លៃដ៏មហាសាលដែលកងយោធពលខេមរភូមិន្ទ ជាប្រតិបត្តិករស្នូលនៃនយោបាយឈ្នះ ឈ្នះ តាមរយៈកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ និងគំរូវីរភាពខ្លាំងក្លាក្នុងបុព្វហេតុស្នេហាជាតិ រំដោះមាតុភូមិ ប្រជាជន ពីរបបប្រល័យពូជសាសន៍។

ឯកឧត្តម បន្តថា និងបង្ហាញនូវកិច្ចដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

តាមរយៈសិក្ខាសាលាប្រវត្តិសាស្ត្រ​យោធានៅទិស​យោធ​ភូមិភាគទី៥ នេះដែរ សមាជិកអង្គសិក្ខាសាលាទាំងអស់ក៏បានតាមដានស្តាប់នូវបទបង្ហាញស្តីពី សមិទ្ធផល ជាមរតក​នៃ​នយោបាយឈ្នះ ឈ្នះ សមិទ្ធផលរយៈពេល ៤០ឆ្នាំ របស់ទិសយោធភូមិភាគទី៥ និង ការអភិវឌ្ឍមូលដ្ឋាន​ក្រោមឆ័ត្រសន្តិភាព​ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង