អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជូនដំណឹងស្ដីពី កម្មវិធី GDI eServices និងលេខប្រចាំការ ១២៧១

ភ្នំពេញ៖ កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម(GDI eServices)ជាកម្មវិធីទូរស័ព្ទវៃឆ្លាតដែល មានអត្ថប្រយោជន៍ជាច្រើនដូចជា៖
១-ទទួលបានព័ត៌មានស្ដីអំពីសេវាកម្មអត្តសញ្ញាណកម្ម រួមមាន អត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន
២-អាចប្រកាសផ្សាយឯកសារអត្តសញ្ញាណកម្មដែលបាត់បង់ឬរើសបាន
៣-សួរនាំពីបញ្ហា ឬចម្ងល់ផ្សេងៗ ព្រមទាំងទទួលបានចម្លើយពីមន្រ្តីជំនាញប្រចាំការ ពាក់ព័ន្ធសេវាកម្មអត្តសញ្ញាណកម្ម
៤-តាមដានដំណើការឯកសារបន្ទាប់ពីស្នើសុំ
៥-ស្គែនកូដឯកសារអត្តសញ្ញាណកម្ម
៦-ស្វែងរកទីតាំងផ្ដល់សេវាអត្តសញ្ញាណកម្ម
ដើម្បីសាកសួរព័ត៌មាន និងឆ្លើយតបនូវរាល់សំណួរទាក់ទងការងារអត្តសញ្ញាណកម្ម សូមលោកអ្នក Download កម្មវិធី GDI eServices តាមរយៈ Link ខាងក្រោម៖
-ជាមួយប្រព័ន្ធប្រតិបត្តិការ (IOS) សូម Download App Store : https://apps.apple.com/us/app/gdi-news/id1400866008
-ជាមួយប្រព័ន្ធប្រតិបត្តិការ (Android) សូម Download Play Store : https://play.google.com/store/apps/details?id=gov.gdi.android
សម្រាប់ព័ត៌មានផ្សេងៗលោកអ្នកទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោមដោយឥតគិតថ្លៃ៖
-សម្រាប់គ្រប់ប្រព័ន្ធទូរស័ព្ទ ១២៧១
-សម្រាប់ប្រព័ន្ធសែលកាត ០១៧ ៨៩៨ ៩១៥
-លោកអ្នកអាចផ្ញើសារ ឬ Comments ចូលផេកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

