ឯកឧត្តម ហែម ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធការជំរុញ គម្រោងអភិវឌ្ឍន៍កំពង់ផែអូស្មាច់

ភ្នំពេញ៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការជំរុញគម្រោងអភិវឌ្ឍន៍កំពង់ផែអូស្មាច់ តាមរយៈកិច្ចប្រជុំ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានស្នើដល់ក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ ជួយពន្លឿនការសិក្សាបច្ចេកទេសលម្អិតពាក់ព័ន្ធការស្ដារផ្លូវទឹក និងស្នើអ្នកវិនិយោគជួយគាំទ្រការសិក្សា និងការអភិវឌ្ឍន៍នៅតំបន់នេះ ។
កិច្ចប្រជុំនេះមានការចូលរួមពី តំណាងកំពង់ផែស្វយ័តភ្នំពេញ អនុប្រធានមន្ទីរសាធារណការខេត្ត លោកឧកញ៉ា លី ហុងស៊ីន និងតំណាងក្រុមហ៊ុនមួយចំនួន។

