យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ និង ២៧ នាក់រងរបួសនៅក្នុងការបំផ្ទុះអត្តឃាតនៅទីក្រុងកាប៊ុល

កាប៊ុល៖ យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ និង ២៧ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងការបំផ្ទុះអត្តឃាតដែលបានអង្រួនមជ្ឈមណ្ឌលអប់រំមួយក្នុងទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល លោក Khalid Zadran បានអោយដឹងថា “សិស្សកំពុងរៀបចំសម្រាប់ការប្រឡង នៅពេលដែលការបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារនៅមជ្ឈមណ្ឌលអប់រំនេះ។ ជាអកុសល មនុស្ស ១៩ នាក់ត្រូវបានទុក្ករបុគ្គល និង ២៧ នាក់ផ្សេងទៀតបានរងរបួស” ។
គ្មានក្រុម ឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងសង្កាត់ប៉ូលិសទី ១៣ នៃក្រុងកាប៊ុលនោះទេ។
ការបំផ្ទុះស្រដៀងគ្នានេះបានឆក់យកជីវិតមនុស្ស៧នាក់ និង៤១នាក់ផ្សេងទៀតរងរបួសក្នុងក្រុងកាប៊ុលមួយសប្តាហ៍មុន។
