ឯកឧត្តម ជា សុមេធី បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២ នៅតាមបណ្តោយមាត់ទន្លេ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍-អាទិត្យ ទី១៥-១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យមានការៀបចំពិធីបុណ្យអុំទូកនេះ នៅតាមបណ្តារាជធានី-ខេត្ត ទៅតាមលទ្ធភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗ យ៉ាងណាមិញ រដ្ឋបាលខេត្តព្រៃវែង ក៏បានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន១០ ជាជំនួយការ ដើម្បីរៀបចំពិធីប្រណាំងទូកនេះ ឲ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងបង្កបរិយាកាសជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។

សូមបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង ចូលរួមទស្សនាការប្រណាំងទូក ង (ថ្ងៃ១៥-១៦ តុលា ឆ្នាំ២០២២) នៅមាត់ទន្លេ ចុងប៉ម ឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីផងដែរ។ សូមអញ្ជេីញបងប្អូន ពុកម៉ែមាមីង ក្មួយៗ មកទស្សនាកំសាន្តដោយសប្បាយរីករាយ៕

