ល្អាងភ្នំចាស់ ទីតាំងភ្នំធម្មជាតិប្រវត្តិសាស្ត្រ មានអាយុកាលរាប់ពាន់ឆ្នាំ

ភ្នំពេញ៖ ល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានចម្ងាយពីទីរួមខេត្ត ប្រមាណជា ៤០គីឡូម៉ែត្រ ។
ជាទីតាំងប្រវត្ត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងជាទីតាំងប្រវត្តិសាស្ត្រដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅ និងចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និងខ្នងភ្នំកិន្នរ ហើយក៏មានល្អាងជាច្រើនផងដែរ ។


