**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027

បទពិសោធន៍ពីគំរូភាពរបស់ប្រទេសចិន ស្តីពីពាណិជ្ជកម្មសេរីនិងការកាត់បន្ថយភាពក្រីក្រ បានកំពុងអត្ថិភាពនៅក្នុងបណ្តាប្រទេសអាស៊ាន

ប្រទេសចិនបានអនុវត្តកំណែទម្រង់និងទីផ្សារសេរីចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ហើយក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ តាមរយៈកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍដ៏លឿនរហ័ស ប្រទេសចិនបានធ្វើឱ្យមនុស្សជាតិនៅលើផែនដីទទួលបាននូវការរញ្ជួយចិត្តរំភើបក្រៃលែងដែលមិនធ្លាប់មានពីមុនមក។ មិនត្រឹមតែបានដោះស្រាយទាំងស្រុងនូវសន្តិសុខស្បៀងនិងជីវភាពរស់នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប្រទេសចិនក៏បានបោះជំហានឆ្ពោះទៅរកសង្គមមួយដែលកាន់តែរីកចម្រើនផងដែរ។ ដោយផ្អែកលើការអនុវត្តជាក់ស្តែងនិងវឌ្ឍនភាពឥតឈប់ឈរស្របតាមលក្ខខណ្ឌជាក់ស្តែង គោលនយោបាយដែលមានភាពរស់រវើកបានផ្តល់នូវសុខដុមនីយកម្ម ទំនើបកម្មផ្នែកបច្ចេកវិទ្យា និងជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិន។

នៅបស្ចិមប្រទេស លទ្ធិប្រជាធិបតេយ្យបែបមូលធននិយមបានពង្រីកគម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ។ នៅក្នុងសង្គមមូលធននិយម អ្នកដឹកនាំជឿថាទ្រព្យសម្បត្តិនិងភាពក្រីក្រត្រូវបានកំណត់ដោយការប្រើប្រាស់ដើមទុន ដោយមិនអើពើនឹងស្ថានភាពជាក់ស្តែងរបស់សង្គម។ លទ្ធិប្រជាធិបតេយ្យបែបសង្គមនិយម តាមបែបផែន ចិនយល់ថាគោលនយោបាយទាំងអស់ត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាជនជាអាទិភាពខ្ពស់បំផុត ហើយអ្វីដែលចិនបន្តគឺគោលនយោបាយប្រជាធិបតេយ្យពិគ្រោះយោបល់ដែលគាំទ្រនិងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាជន ហើយវាជាប្រព័ន្ធនយោបាយប្រជាធិបតេយ្យតាមបែបផែនចិន។ ប្រព័ន្ធនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន មិនមែនជាការបង្កើតឡើងនូវមជ្ឈមណ្ឌលតែមួយផ្នែកឬមួយជ្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនោះទេ ប៉ុន្តែវាគឺជាប្រព័ន្ធប្រតិបត្តិការបែបគរុសភាទាំងមូលរបស់ជាតិដែលអាចចាត់ទុកថាជាគម្រោងដ៏ធំមួយ។ ក្នុងប្រទេសចិនមានសុភាសិតមួយថា «ប្រសិនបើយើងរួបរួមកម្លាំងគ្នាជាធ្លុងមួយ បើទោះបីជាភ្នំថៃសានក៏យើងអាចរំកិលបានដែរ» ដែលជាទស្សនវិជ្ជាមួយកប់លាក់យ៉ាងជ្រៅទៅក្នុងផ្នត់គំនិតជនជាតិចិន ហើយដែលផ្នត់គំនិតនេះបានជះឥទ្ធិពលជាវិជ្ជមាននិងខ្លាំងក្លាជំរុញឱ្យកម្លាំងដ៏មហិមារបស់ប្រជាជនចូលរួមយ៉ាងសកម្មដល់សកម្មភាពរបស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសង្គមទាំងមូលរបស់ប្រទេសចិន។ សាមគ្គីភាពនេះមិនត្រឹមតែជាពាក្យស្លោកឬគ្រាន់តែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែវាជាការអនុវត្តជាក់ស្តែងនិងបានលើកកម្ពស់វឌ្ឍនភាពនិងភាពសុខដុមរមនាដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងរំដោះប្រជាជនចិនចាកចេញផុតទាំងស្រុងពីភាពក្រីក្រឈានទៅកាន់វិបុលភាពរុងរឿងស្របតាមមាគ៌ាសង្គមនិយមតាមបែបផែនចិន។

បទពិសោធន៍ជោគជ័យរបស់ចិនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសនានាក្នុងលោកដែលក្នុងនោះ រួមមានទាំងបណ្តាប្រទេសទាំងអស់របស់អាស៊ានផងដែរ។ គួររំលឹកផងដែរថា ទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ានបានចាប់ផ្ដើមនៅពេលឯកឧត្តម Qian Qichen អតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិននិងក្នុងឋានៈ ជាភ្ញៀវរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានចូលរួមសម័យបើកនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី២៤ នាខែកក្កដា ឆ្នាំ១៩៩១ នៅទីក្រុង Kuala Lumpur។ ឯកឧត្តម បាន បង្ហាញ ពី ចំណាប់ អារម្មណ៍ របស់ ចិន ក្នុង ការ សហការ ជាមួយ អាស៊ាន ដើម្បី ផលប្រយោជន៍ ទៅវិញទៅមក។ ប្រទេសចិនត្រូវបានទទួលស្គាល់ជាដៃគូសន្ទនាពេញលេញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី២៩ នាខែកក្កដា ឆ្នាំ១៩៩៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ប្រទេសចិនតែងបានរក្សាជំហររបស់ខ្លួនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានចាប់តាំងពីឆ្នាំ២០០៩។ ពាណិជ្ជកម្មរវាងចិននិងអាស៊ានបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១០ ពី២៣៥.៥ពាន់លានដុល្លារដល់៥០៧.៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ និងបានកើនស្ទើរតែបួនដងចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាស៊ានក្នុងឆ្នាំ២០០៥។ ពាណិជ្ជកម្មចិន-អាស៊ានមានចំនួនសរុប១.៨៤ពាន់ពាន់លានយាន់ប្រាក់ចិន (ប្រមាណជា២៧៤.៥ពាន់លានដុល្លារ) ចាប់ពីខែមករាដល់ខែមេសា និងបានកើនឡើង៧.២%ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ការនាំចូលនិងនាំចេញរវាងចិនជាមួយអាស៊ានឈានដល់១.៣៥ពាន់ពាន់លានយាន់ប្រាក់ចិន គឹកើនឡើង៨.៤%ពីមួយឆ្នាំទៅមួយឆ្នាំ និងស្មើនឹង១៤.៤%នៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ អាស៊ានបានដើរពីក្រោយសហភាពអឺរ៉ុបប្រហែល3ពាន់លានយាន់ ប្រាក់ចិន ដែលជាបណ្តោះអាសន្នក្លាយជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិន។ ទន្ទឹមនឹងនោះ ទំហំនាំចេញ-នាំចូលរបស់ចិនជាមួយបណ្តាប្រទេសនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» បានកើនឡើង ២០.២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ខណៈដែលទំហំនាំចេញ-នាំចូលរបស់ចិនជាមួយសមាជិកចំនួន១៤ផ្សេងទៀតនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP)បានកើនឡើង៧.៥%។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ នោះអត្ថប្រយោជន៍នៃគោលនយោបាយRCEPបាននិងកំពុងលេចឡើងឥតឈប់ឈរ។ ស្ពាន ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀតនៅកម្ពុជា រថភ្លើងល្បឿនលឿនតភ្ជាប់រវាងឡាវនិងចិន

រថភ្លើងល្បឿនលឿនតភ្ជាប់រវាងចិននិងឥណ្ឌូនេស៊ី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការអនុវត្តពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរវាងចិននិងសមាជិកអាស៊ាន សុទ្ធសឹងជាភស្តុតាងមិនអាចប្រកែកបាននៃការបែងចែកដើម្បីចែករំលែកនំខេកដែលមានទំហំកាន់តែធំរវាងប្រទេសចិននិងអាស៊ាន។ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មគឺជាប្រធានបទនៃពាណិជ្ជកម្មសកលនិងនវានុវត្តក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិ។ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម បានបង្កើតឱកាសថ្មីសម្រាប់សហគ្រាសតាមគំនិតផ្តួចផ្តើម«ខ្សែ ក្រវាត់និងផ្លូវ» ដើម្បីអភិវឌ្ឍទីផ្សារពិភពលោក។ ប្រទេសចិនតែងតែជំរុញការអភិវឌ្ឍប្រកបដោយសុខដុមរមនា និងតុល្យភាពរវាងចិននិងអាស៊ាន ក៏ដូចជារវាងរដ្ឋាភិបាលនិងសហគ្រាស។ ប្រទេសចិនតែងលើកទឹកចិត្តសហគ្រាស និងទេសចរចិនឱ្យមកបណ្តាក់ទុនឬទៅទស្សនាក្នុងតំបន់អាស៊ាន ហើយប្រទេសចិនក៏ទទួលស្វាគមន៍វិនិយោគិននិងទេសចរបរទេសមកបង្កើនទំហំ វិនិយោគនិងមកទស្សនានៅប្រទេសចិនផងដែរ។ ប្រទេសចិនពង្រឹងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមដែលចាប់ផ្តើមពីប្រទេសចិនជាមួយគោលនយោបាយយុទ្ធសាស្ត្រជាតិនៃបណ្តាប្រទេសនានា ដើម្បីអនុម័តនិងអនុវត្តនូវវិធីសាស្រ្តរួមសម្រាប់គំនិតផ្តួចផ្តើមនិងគម្រោងផ្សេងបន្ថែមទៀត។

ថ្នាក់ដឹកនាំកំពូលរវាងកម្ពុជានិងចិនបានរួមគ្នាគ្រោងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើងដល់១០ពាន់លាន ដុល្លារនៅឆ្នាំ២០២៣។ នៅឆ្នាំ២០២០ ទោះបីមានការរីករាលដាលនៃមេរោគCovid-19 ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ជាង៨ពាន់លានដុល្លារអាមេរិក។ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានឈានដល់៣.៧៥ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង៣៩.២% ជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមប្រទេសអាស៊ាន ដែលជាការគូសបញ្ជាក់ដោយលោក Wu Guoquan ទីប្រឹក្សាទូទៅនៃស្ថានទូតចិនប្រចាំកម្ពុជា។ ដោយឡែកនៅក្នុងការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ប្រទេសចិនបានអនុវត្តកម្មវិធី «តភ្ជាប់ភូមិមួយម៉ឺនភូមិជាមួយគ្នា» ដែលក្នុងនោះជាង២០ប្រទេសក្នុងទ្វីបអាហ្រ្វិក គឺត្រូវដំឡើងទូរទស្សន៍ឌីជីថលសម្រាប់ភូមិចំនួន១ម៉ឺន ដែលជាបង្អួចថ្មីសម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិកបានយល់កាន់តែស៊ីជម្រៅពីពិភពលោកតាមរយៈគំរូភាពនៃភូមិគំរូដែលបានផ្តួចផ្តើមបង្កើតឡើងដោយប្រទេសចិន។ ឧទាហរណ៍មួយពីអាស៊ាន កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ក្នុងអាស៊ាន ក៏មានគម្រោងភូមិគំរូមិត្តភាពចិន-កម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ ស្ថិតនៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ រយៈពេលជិតពីរ ឆ្នាំ កន្លង មក ភូមិ នេះ មាន ការ អភិវឌ្ឍយ៉ាង ខ្លាំង ដោយសារតែគម្រោងដែលទទួលបានការគាំទ្រហិរញ្ញវត្ថុនិងបច្ចេកទេសពីមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍនិងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងគោលបំណងជួយដោយផ្ទាល់ដល់ប្រជាជនកម្ពុជាក្នុងការកសាងផ្លូវជនបទទៅកាន់ភូមិខាងលើ ផ្គត់ផ្គង់ទឹកស្អាតដល់អ្នកភូមិ កែលម្អស្ថានភាពអប់រំនិងសុខភាព និងអភិវឌ្ឍគម្រោងនានាដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជន ដូចជាគម្រោងចិញ្ចឹមសត្វ គម្រោងបណ្តុះបណ្តាលបច្ចេកទេសនានា និងគម្រោងកែលម្អ បរិស្ថានសាធារណៈនៅក្នុងភូមិជាដើម។ ប្រជាពលរដ្ឋរស់នៅភូមិតាននបានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋា ភិបាលចិនដែលបានជួយលើកកម្ពស់ជីវភាពរស់នៅនិងជួយឱ្យប្រជាជនកម្ពុជានៅភូមិតាននបានក្រោកចាកផុតពីភាពក្រីក្រ។

ជារួម ប្រទេសចិនដែលតែងទទួលយកយន្តការពហុភាគីដោយផ្អែកលើការធ្វើផែនការរួមគ្នានិងការអភិវឌ្ឍរួមគ្នា ដើម្បីកសាងសហគមន៍ជោគវាសនារួមគ្នាសម្រាប់មនុស្សជាតិ ដែលនេះគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតប្រកបដោយគតិបណ្ឌិតនិងស្របតាមមាគ៌ាវិទ្យាសាស្រ្តនិងទាន់សម័យកាលរីកចម្រើនរបស់សង្គមដើម្បីដោះស្រាយនិងឆ្លើយតបបានទាន់ពេលវេលានិងត្រឹមត្រូវជាមួយនឹងគ្រប់បញ្ហានានាដែលកំពុងចោទឡើងនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ យើងប្រាកដណាស់ថា ចិន និង អាស៊ាន រួម គ្នា ផ្តោត លើ ការ អភិវឌ្ឍ និង ការ ខិតខំ ប្រឹងប្រែង ក្នុង តំបន់ មិន ត្រឹម តែ ជា ផលប្រយោជន៍ របស់ ប្រជាជន ចិន ប៉ុណ្ណោះ ទេ ហើយ អ្វី ដែល ពិសេស ជាង នេះ ទៀត នោះ គឺ ការ ផ្តល់ផលប្រយោជន៍ជាវិជ្ជមានដ៏មហិមាជូនដល់ ប្រជាជន អាស៊ាន និងប្រជាជននៅតាមបណ្តា ប្រទេសនានា តាមបណ្តោយ ផ្លូវសូត្រថែមទៀត ផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង