អភិបាលរងខេត្តសៀមរាប ដឹកនាំគណៈប្រតិភូទស្សនកិច្ចសិក្សានៅខេត្តអូដឺសែន នៃសាធារណៈរដ្ឋបារាំង

ភ្នំពេញ៖ កាលពីថ្ងៃទី១៩-២៤ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តអូដឺសែន នៃសាធារណៈរដ្ឋបារាំង ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តសៀមរាប រួមមាន៖ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេង និងលោក លោកស្រីតំណាងអង្គការ AGRISUD និងអង្គការ GRET ពីប្រទេសកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងគម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ពីសាធារណៈរដ្ឋបារាំង។
ក្នុងដំណើរទស្សនកិច្ចក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ Marie Laure GODIN អភិបាលរងខេត្តអូដឺសែនទទួលបន្ទុកកិច្ចការងារទំនាក់ទំនងអន្តរជាតិ និងកិច្ចការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

