**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ដើមឡើយ សុបិនអាមេរិកគឺជា “សិបុនអាក្រក់របស់អាមេរិក”ដ៏ពិតប្រាកដ


“និយាយចំពោះពួកយើង គ្រប់យ៉ាងចប់ហើយ ។” គិតរហូតដល់បច្ចុប្បន្ននេះ ម្តាយម្នាក់នៃប្រទេសម៉ិកស៊ិកឈ្មោះ Hermelinda នៅមិនអាចដើរចេញផុតពីភាពឈឺចាប់នៅឡើយទេ ។ កូនរបស់លោកស្រីបានស្លាប់បាត់បង់ជីវិតក្នុងករណីសោកនាដកម្មរបស់ជនអន្តោប្រវេសន៍មួយលើកដែលកើតឡើងនៅទីក្រុងSan Antonio រដ្ឋតិចសាស់ ប្រទេសអាមេរិកកាលពីខែ មិថុនា ឆ្នាំនេះ ។ សោកនាដកម្មលើកនេះបណ្តាលឱ្យមនុស្សលើសពី៥០នាក់ស្លាប់បាត់បង់ជីវិត ។
ខណៈពេលជនអន្តោប្រវេសន៍របស់អាមេរិកឡាទីនធ្វើដំណើរទៅខាងជើង មនុស្សគ្រប់គ្នាសុទ្ធតែមាន “សិបុនអាមេរិក” ។ ប៉ុន្តែ ពួកគេនឹកស្មានមិនដល់ថា សំបុត្រដែលកាន់ក្នុងដៃរបស់ខ្លួន ប្រហែលជា “សំបុត្រមួយជើង” ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានFOX News របស់អាមេរិកនៅថ្ងៃទី១៨ ខែកញ្ញាបានឱ្យដឹងថា មន្ត្រីអាជ្ញាធរគយនិងនាយកដ្ឋានការពារព្រំដែនរបស់អាមេរិកបានថ្លែងថា ចាប់ពីចូលឆ្នាំសារពើពន្ធ២០២២ (ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ )រហូតដល់បច្ចុប្បន្ននេះ មានជនអន្តោប្រវេសន៍ចំនួន៧៨២នាក់បានស្លាប់បាត់បង់ជីវិតខណៈពេលឆ្លងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រម្តងទៀត ក្នុងនោះ គ្រាន់តែនៅខែកញ្ញាឆ្នាំនេះ ក៏មានជនអន្តោប្រវេសន៍ចំនួន៣០នាក់បានស្លាប់បាត់បង់ជីវិតផងដែរ ។
ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍របស់អាមេរិកឡាទីន រដ្ឋាភិបាលអាមេរិកក៏បានគិតពិចារណាពីមធ្យោបាយជាច្រើនដែរ ដូចជាបានទម្លាក់ថវិកាជាច្រើនសម្រាប់សាងសង់ជញ្ជាំងនៅព្រំដែន និងដាក់ពង្រាយប៉ូលីសរាប់ម៉ឺននាក់ដែលត្រូវគេហៅថា “ចចកព្រៃឈើ”ជាដើម ។ ប៉ុន្តែវិបតិ្តជនអន្តោប្រវេសន៍មិនត្រូវបានបន្ធូរបន្ថយនោះទេ ជាងនេះទៅទៀត ក៏មានករណីស្លាប់កាន់តែច្រើនបាននិងកំពុងកើតមាន ។
បើមើលពីការពិតជាក់ស្តែងអាចឃើញថា ការកើតមានសោកនាដកម្ម មានទំនាក់ទំនងដោយផ្ទាល់ជាមួយគោលនយោបាយជនអន្តោប្រវេសន៍របស់អាមេរិក ។ ខណៈពេលឡើងកាន់មុខតំណែង លោក បៃដិន ប្រធានាធិបតីអាមេរិកធ្លាប់សន្យាថានឹងធ្វើវិសោធនកម្មដោយគ្រប៉ជ្រុងជ្រោយនូវសេចក្តីព្រាងច្បាប់អំពីជនអន្តោប្រវេសន៍ ប៉ុន្តែគិតរហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ទទួលបានប្រសិទ្ធភាពអីសោះ ។ កាលពីខែធ្នូ ឆ្នាំមុន គោលនយោបាយស្តីពី “ទុកនៅម៉ិកស៊ិក”ដែលរដ្ឋភិបាលរបស់លោក ត្រាំបានដាក់ចេញត្រូវបានរៀបចំឡើងវិញម្តងទៀត បានជាជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិកភាគកណ្តាលត្រូវបណ្តេញទៅក្នុងដែនដីប្រទេសម៉ិកស៊ិកវិញ បណ្តាលឱ្យបញ្ហាជនអន្តោប្រវេសន៍នៅព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិកមានភាពកាន់តែធ្ងន់ធ្ងរ ។ ទាក់ទិននឹងរឿងនេះ លោក krish o’mara vignarajah អតីតទីប្រឹក្សាជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិកបានលើកឡើងថា គោលនយោបាយស្តីពីជនអន្តោប្រវេសន៍ដ៏ខុសឆ្គងរបស់អាមេរិក ត្រូវទទួលខុសត្រូវមួយចំនួនធំចំពោះសោកនាដកម្មទាំងនេះ ។


ជាពិសេស យោងតាមការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកកាន់តែជិតចូលមកដល់ មួយផ្នែក អ្នកនយោបាយអាមេរិកបានធ្វើពាក្យសន្យាក្លែងក្លាយគ្រប់បែបយ៉ាងក្នុងបញ្ហាជនអន្តោប្រវេសន៍ មួយផ្នែកទៀត ពួកគេក៏បានចាត់ទុកជនអន្តោប្រវេសន៍ជាថ្នូរសម្រាប់ប្រកួតប្រជែងរវាងគ្នានិងគ្នាផងដែរ ។ ក្នុងបរិបទនៃការប្រកួតប្រជែងរវាងបក្សពួក ជនអន្តោប្រវេសន៍ទាំងនេះ ហាក់ដូចជាបាល់អ៊ីចឹង ត្រូវគេទាត់ទៅទាត់មក ហើយសិទ្ធិមនុស្សរបស់ជនអន្តោប្រវេសន៍ទាំងនេះក៏ដូចក្រដាសសំរាមអ៊ីចឹងដែលត្រូវបានអ្នកនយោបាយអាមេរិកបោះចោល។
ភ្នាក់ងារអនុវត្តច្បាប់របស់អាមេរិកជិះសេះបណ្តេញជនអន្តោប្រវេសន៍របស់ប្រទេសហៃទី បំបែកគ្រួសារជនអន្តោប្រវេសន៍អាមេរិកឡាទីនរាប់ពាន់គ្រួសារដោយបង្ខំ ឃាត់ខ្លួនកុមារអន្តោប្រវេសន៍ដែលបានចូលដែនអាមេរិកដោយខ្លួនឯង ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មានបានបែកធ្លាយទង្វើអាក្រក់ជាច្រើនរបស់រដ្ឋាភិបាលអាមេរិកទៅលើជនអន្តោប្រវេសន៍ ។ និយាយចំពោះជនអន្តោប្រវេសន៍អាមេរិកឡាទីន ដើមឡើយសុបិនអាមេរិក គឺជា “សិបុនអាក្រក់របស់អាមេរិក”ដ៏ពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង