ឯកឧត្តម ឈួន ឡេង អញ្ជើញធ្វើបទបង្ហាញស្តីពី «បទពិសោធន៍ និងតួនាទីរបស់ព្រឹទ្ធសភា និងទស្សនវិស័យទាក់ទងនឹង ឱកាសសម្រាប់ការចូលរួមរបស់សាធារណជន និងគណនេយ្យភាពក្នុងអំឡុងវដ្តថវិកា»

ភ្នំពេញ៖ ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញស្តីពី «បទពិសោធន៍ និងតួនាទីរបស់ព្រឹទ្ធសភា និងទស្សនវិស័យទាក់ទងនឹងឱកាសសម្រាប់ការចូលរួមរបស់សាធារណជន និងគណនេយ្យភាពក្នុងអំឡុងវដ្តថវិកា» នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីកិច្ចសហប្រតិបត្តិការដើម្បីឱ្យថវិកាបើកចំហ និងមានគណនេយ្យភាព ដែលរៀបចំដោយក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។

