នគរបាលស្រុកឯកភ្នំ បង្រ្កា ករណីគ្រឿងញៀន មួយករណីឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំ
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀនចំនួន០១ករណី(ក្នុងបទល្មើសជាក់ស្តែង)។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឡែម ភិរុណ ភេទប្រុ ស អាយុ២២ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌ សថ្លាចំនួន០៥ថង់ទម្ងន់១.៦៤ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន។
-ប្រអប់ជ័រសម្រាប់លាក់ទុកថ្នាំញៀនចំនួន១។
-ទូរស័ព្ទដៃម៉ាកវីវ៉ូ ចំនួន០១គ្រឿង។
-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាពណ៌ខ្មៅស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1AN-3693 លេខតួ-លេខម៉ាស៊ីនND125ME-5987173។
បច្ចុប្បន្ន នគរបាលស្រុកបានរៀបចំកសាងសំណុំ រឿង បញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនីតិវិធី៕

