**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តំណាងឯកឧត្តម ស សុខា កាន់វេនបិណ្ឌទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវ និងក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញកាន់បិណ្ឌទី៥ នៅវត្តគិរីរុក្ខារាមថ្មរមៀល ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរាបជូនថា៖ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺបិណ្ឌប្រពៃណីដ៏ធំមួយមានតាំងពីបុរាណកាលមក ដែលពុទ្ធិសាសនិកខ្មែរគ្រប់រូប តែងតែប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាន មាតា បិតា ជីដូន ជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅកាន់បរិលោកហើយនោះ ។ មួយវិញទៀតក៏ដើម្បីឧទ្ឌិសកុលសជូនដល់យុទ្ធជន យុទ្ធនារី ដែលពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋស្លូតត្រង់បានស្លាប់ក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយប៉ុលពតសម្លាប់ បង្អាត់អាហារនិងឈឺដង្កាត់ គ្មានថ្នាំព្យាបាល ។

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា៖នៅក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល នេះ ក្នុងនាមលោកជំនួសមុខឲ្យ ឯកឧត្តម ស សុខា និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងបរិក្ខារួមទាំងបច្ច័យ របស់ឯកឧត្តម និងលោកជំទាវ មកប្រគេនដល់ព្រះសង្ឈគង់ចាំព្រះវស្សា ក្នុងពុទ្ធសីម៉ា វត្តគីរីរុក្ខារាមថ្មរមៀលនេះ ចំនួន ២៧, ៤៥៩, ០០០(ម្ភៃប្រាំពីរលានបួនសែនប្រាំម៉ឺនប្រាំបួនពាន់)រៀល) សម្រាប់ចូលួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ៣៨អង្គ ដែលក្នុង ១អង្គៗ រួមមាន៖ ទឹកបរិសុទ្ធ ចំនួន ១កេស ទឹកក្រូច ចំនួន ១កេស ស្លាដក ចំនួន ១ភេសជ្ជៈ ចំនួន ១កន្ត្រក និងបច្ច័យ ៤១ម៉ឺនរៀល ព្រមទាំងនំបញ្ចុក ចំនួន ១០០គីឡូក្រាម សម្រាប់រៀបចំជូនលោកតា លោកយាយ និងពុទ្ធបរិស័ទ ពិសារួមគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង