**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀង ដើម្បីរំដោះទឹកក្នុងក្រុង

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំសហការីចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន ដើម្បីរៀបចំរំដោះទឹកនៅផ្នែកមួយចំនួនមានការកកស្ទះជនលិច ក្នុងអំឡុងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ លើកឡើងថា ស្ថានភាពទឹកនៅពេលបច្ចុប្បន្នសម្រាប់ទឹកស្ទឹងសែន មានកម្ពស់លើសប្រកាសឲ្យប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់ឈានដល់កម្រឹតប្រកាសអាសន្ន ដែលឈានទៅរកការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ។ ស្ថានភាពទឹកថ្ងៃទី ៥ ខែកញ្ញា នៅស្ថានីយ៍កំពង់ធំ មានកម្ពស់ ១៣,៥៤ម៉ែត្រ ស្រកចុះ០,០៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,០៤ម៉ែត្រ, នៅស្ថានីយ៍ស្រុកសណ្តាន់កម្ពស់ទឹក១៨,៥០ម៉ែត្រ ត្រឹមកម្រឹតប្រកាសឲ្យប្រុងប្រយ័ត្ន។

ឯកឧត្តមបន្តថា ស្ថានភាពទឹកបែបនេះ គឺជាស្ថានភាពដែលតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទឹកស្ទឹងសែន មានការប្រុងប្រយ័ត្ន រស់នៅប្រកបដោយអនាម័យ និងការពារក្មេងពីការលង់ទឹកជាយថាហេតុ។ ស្ថានភាពទឹកនៅតាមបណ្តាស្រុក ក្រុង ដែលកំពុង ប្រឈម គឺមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងក្រុងស្ទឹងសែន។ ទន្ទឹមនោះដែរ អាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធបានត្រៀមទីទួលសុវត្ថិភាពចំនួន៥កន្លែង គឺស្រុកសណ្តាន់ ១កន្លែង, ស្រុកប្រាសាទសំបូរ ៣កន្លែង និងស្រុកស្ទោង ១កន្លែង, ក្រៅពីនេះស្រុកផ្សេងទៀត មានទីវត្តអារាម និងទីទួលសាធារណៈផងដែរ។

ឯកឧត្តមបន្ថែមថា រហូតមកដល់ពេលនេះ ជំនន់ទឹកស្ទឹងសែន ធ្វើឲ្យផ្លូវចំនួនពីរខ្សែត្រូវលិច និងជំនន់ទឹកភ្លៀង បានធ្វើឲ្យផ្លូវមួយចំនួនក្រុងស្ទឹងសែនលិចរយៈពេលខ្លីពិបាកធ្វើដំណើរ ស្របពេលដែលប្រព័ន្ធលូកំពុងសាងសង់។ ចំពោះផលខូចខាតដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ ក្នុងឆ្នាំនេះ ដោយប្រជាពលរដ្ឋ បង្ករបង្កើនផលយឺតជាងឆ្នាំមុនទើបច្រូតកាត់មិនទាន់។

ក្នុងនោះដែរ ក្នុងនាមអាជ្ញាធរ ដែលមានមន្រ្តីជំនាញ ជាសេនាធិការ បានកំណត់ផលខូចខាតទាំងស្រុង ប្រមាណជាង៦,៥០០ហិកតា ដែលមានគ្រួសារ ប្រជាពលរដ្ឋសរុប ប្រមាណជាង៥០០គ្រួសារ ក្នុងករណីដែលរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់គ្រប់ពូជ ដើម្បីដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកស្រក ហើយគណកម្មការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត នឹងបញ្ជូនឈ្មោះ ប្រជាពលរដ្ឋ ដើម្បីទទួលបានគ្រប់ពូជ ទៅការកំណត់របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង