**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

រដ្ឋបាលខេត្តរតនគិរី នឹងដាក់ចេញផែនការចុះត្រួតពិនិត្យតាមផ្សារទូទាំងខេត្ត ដើម្បីទប់ស្កាត់ការ ចរាចរណ៍លក់ដូរសាច់ព្រៃដោយខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងដាក់ចេញផែនការ ឱ្យមន្ត្រីចុះត្រួតពិនិត្យនៅតាមផ្សារទូទាំងខេត្ត ដើម្បីទប់ស្កាត់ការចរាចរណ៍លក់ដូរសាច់ព្រៃ ដោយខុសច្បាប់ ក្នុងមូលដ្ឋាន ក្នុងន័យធ្វើយ៉ាងចូលរួមអភិរក្សសត្វព្រៃ ឱ្យនៅគង់វង្ស។

ការឱ្យដឹងបែបនេះ របស់ឯកឧត្តមអភិបាលខេត្តបានធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមសន្និសីទ សារព័ត៌មាន ស្តីពីអន្ទាក់សូន្យ ក្រោមអធិបតីភាពឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដោយមានការចូលរួមពីសំណាក់អង្គការដៃគូ មន្ទីរបរិស្ថានខេត្តរតនគិរី នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ នាមន្ទីរបរិស្ថានខេត្តរតនគិរី។

នាឱកាសនោះដែរ ឯកឧត្តម ញ៉ែម សំអឿន បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមេត្តាកុំចូលព្រៃ បរបាញ់សត្វ សូមកុំបរិភោគសាច់ព្រៃ ព្រោះថាមានជំងឺជាច្រើនបានកើតឡើងដោយសារតែការបរិភោគ សាច់ព្រៃជាដើម។

ឯកឧត្តមអភិបាលខេត្តក៏បានឱ្យដឹងថា សម្រាប់ខេត្តរតនគិរី បច្ចុប្បន្ននេះ មានកង្វះកម្លាំងពលកម្មជាច្រើន ដើម្បីបម្រើការងារនៅចម្ការកៅស៊ូ ចម្ការចេក ព្រមទាំងសកម្មភាពការងារផ្សេងៗទៀត ដូច្នេះ សូមប្រជាពលរដ្ឋដែលធ្លាក់តែចូលព្រៃបរបាញ់សត្វព្រៃ ដើម្បីលក់ជូនអ្នកបរិភោគ សូមងាកមកធ្វើការងារ នៅទីតាំងដែលមានស្រាប់ ជៀសការចូលព្រៃបរបាញ់សត្វដែលនាំឱ្យខ្លួនមានទោស ទណ្ឌជាដើម។

បន្ថែមពីនេះ ក្នុងនាមគណៈអភិបាលខេត្ត ឯកឧត្ដម ញ៉ែម សំអឿន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ យុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន និងអង្គការដៃគូនានា។

ដោយឡែកឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ បាននឹងកំពុងក្លាយជា ផ្នែកមួយបញ្ចៀបសារយល់ដឹងលើសារសំខាន់របស់ធនធានធម្មជាតិ និងសត្វព្រៃ។ ប៉ុន្តែទោះជាយ៉ាងណាយុទ្ធនាការនេះក៏មិនទាន់អាចលុបបំបាត់ទាំងស្រុងចំពោះការចូលព្រៃបរបាញ់សត្វ និងការនិយមហូបសាច់ព្រៃពីសំណាក់បុគ្គលមួយចំនួនដែលនៅតែប្រកាន់ជំនឿថា ការហូបសាច់ព្រៃ ឈាមសត្វព្រៃ និងឆ្អឹងសត្វព្រៃ ជាឱសថប៉ូវកម្លាំងរបស់ខ្លួនជាដើម។

សម្រាប់យុទ្ធនាការអន្ទាក់សូន្យនេះ បានមានរយៈពេល៦ខែ ដែលបានដាក់ចេញចាប់ផ្តើមពីគោលដៅ ខេត្តចំនួន៦ នាភាគខាងកើតទន្លេមេគង្គ រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី ព្រះវិហារ កំពង់ធំ។ ដោយឡែកខេត្តរតនគិរី គឺជាខេត្តទី៦ នៃការបញ្ចប់យុទ្ធនាការអន្ទាក់សូន្យនេះ។

គួររំឭកថា ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះ មិនបានកើតឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ឆ្នាំចុង ក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០មក។

ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បាន ដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុ ចម្បងដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈម មុខនឹងការបាត់បង់ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដីជាផ្នែកមួយនៃការប្រឈមមុខខ្លាំង។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគម្រាម កំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ៕

អត្ថបទដែលជាប់ទាក់ទង