**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

យុវនិស្សិតឆ្នេីមរបស់កម្ពុជាទាំង៦រូប ត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបានចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសអនុមហាតំបន់ទន្លេមេគង្គ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទៅទទួលយុវនិស្សិតឆ្នេីមដែលត្រឡប់ពីចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គទាំង៦មាន : កម្ពុជា ចិន ថៃ វៀតណា ម ឡាវ ភូមា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

វរសេនីយ៍ឯក យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងជាអ្នកសម្របសម្រួល បានឱ្យដឹងថា យុវជនទាំងអស់បានសម្តែងនូវទឹកចិត្តដោយមិនអាចបដិសេធបានទេថាកម្មវិធីនេះពិតជាបានផ្តល់នៅចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនដូចជា ការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ប្រភេទនៃគ្រឿងញៀន តាមរយ:ការធ្វេីទស្សនកិច្ចសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍ នៅចំការអាភៀនប្រវត្តិនៃគ្រឿងញៀន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសទាំងអស់ ពង្រីកបាននូវចំណេះដឹង និងទំនាក់ទំនងក្នុងនាមជាប្រទេសសហគមន៍តែមួយ វាសនាតែមួយ។

វរសេនីយ៍ឯក យិន យឿត បានឱ្យដឹងបន្ថែមថា យុវនិស្សិតក៏បានសិក្សាស្វែងយល់ផ្ទាល់ ពីដំណាំអាភៀន តំបន់ត្រីកោណមាស សារមន្ទីររបស់ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ប្រាសាទបុរាណជាច្រើន ពីសាកលវិទ្យាល័យធំៗ។ សិក្សាស្រាវជ្រាវបន្ថែមអំពីគម្រោង Roi jai Rak Farm ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដែលបានកែលម្អផ្ទៃដីនៅតំបន់ឈៀងម៉ៃ ដែលពីមុនគ្មានការយល់ដឹងមកជាតំបន់ដីកសិកម្ម ដាំដុះដំណាំបន្លែផ្លែឈើ ចិញ្ចឹមសត្វដែលអាចរកកម្រៃនិងប្រាក់ចំណេញខ្ពស់ជាពិសេសចំពោះបុគ្គលណាដែលធ្លាប់ប្រព្រឹត្តខុសប្រើប្រាស់គ្រឿងញៀន ជួញដូរគ្រឿងញៀន កែខ្លួនផ្លាស់ប្ដូរជោគវាសនានិងជីវភាពរស់នៅរបស់ខ្លួន។

វរសេនីយ៍ឯក យិន យឿត បន្ថែមទៀតថា អ្នកចូលរួមទាំងអស់បានថ្លែងអំណរគុណនិងកោតសរសើរដល់ប្រទេសថៃ និងឡាវដែរបានទទួលស្វាគមន៍យើងយ៉ាងកក់ក្តៅបំផុត ទាំងកន្លែងស្នាក់នៅ និងអាហារហូបចុកប្រកបដោយសុខភាព និងផាសុខភាព និងយកចំណេះដឹងដែលបានពីវគ្គនេះទៅផ្សព្វផ្សាយបន្តដល់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សារៀនសូត្រនៅតាមសាកលវិទ្យាល័យតាមប្រទេសរៀងៗខ្លួនព្រមទាំងនឹងពង្រឹងទំនាក់ទំនងជាបណ្តាញយុវជនសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌនៃការងារអប់រំ ទាំងរដ្ឋ និងឯកជនផងដែរ ។

ឯកឧត្ដម សោម ស័ក្តិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថាត្រីកោណមាស ជាកន្លែងផលិតគ្រឿងញៀនដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនៅក្នុងអនុតំបន់មេគង្គ ហេីយបណ្តាញយុវជនគឺជាបណ្តាញដ៏សំខាន់មួយដែលជួយជំរុញដ៏មានសក្ដានុពលសម្រាប់ការទប់ស្កាត់គ្រឿងញៀនប្រកបដោយប្រសិទ្ធភាព ពេលដែលពួកគេអភិវឌ្ឍជំនាញបានត្រឹមត្រូវតាមអាយុរបស់ពួកគេ និងបា ថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដែលបានគាំទ្រចាត់តំណាងវ័យក្មេងចូលរួមក្នុងកម្មវិធីនេះ។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់មិត្តថៃនិងប្រទេសជាមិត្តដែលបានគាំទ្រ ដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាបានចាត់យុវជនឆ្នេីម៦រូបចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានរយ:ពេល១០ ថ្ងៃ ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ និងប្រទេសឡាវ៕

អត្ថបទដែលជាប់ទាក់ទង