**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់អាវុធ និងជួញដូរប្រើប្រាស់គ្រឿងញៀន ខុសច្បាប់

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៥នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីឃាត់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ហេង គង់ ស្ថិតក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់ សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៦ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ របស់លោក អ៊ិត សម្ភស្ស ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ និងតាមបញ្ជារបស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមទូរសព្ឌ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។

កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ៖ ១-ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធខុសច្បាប់ធ្វើសកម្មភាពស្ទាក់បាញ់កង់រថយន្តដឹកពិរុទ្ធជន របស់មន្ទីរពន្ធនាគារខេត្ត គោលបំណងរំដោះអ្នកទោស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខណៈរថយន្តនោះដឹក ពិរុទ្ធជនត្រឡប់មកពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គឡបូរី និងដកហូតអាវុធខ្លី ១ដើម បង់១ គ្រាប់៤គ្រាប់ ។ ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ក៏ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើអំពើហឹង្សា ហើយបានចេញពីពន្ធនាគារកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធ ប្រុស ស្រី ចំនួន៤នាក់បន្ថែមទៀតមាន ៖ ១-ឈ្មោះ ប៉ក់ ជាលីហៅជាវ អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្តល់អាវុធខ្លីឲ្យឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ប្រើប្រាស់ ។ ២-ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ។ ៣-ឈ្មោះ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ។ ៤-ឈ្មោះ ស៊ិន សុហេង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកំពុងស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ក្រោយពីឃាត់ខ្លួន ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច បានសារភាពថា ពេលខ្លួនចេញពីពន្ធនាគារអត់ការងារធ្វើឈ្មោះ ប៉ក់ ជាលី ហៅជៀវ បានហៅរូបគេឲ្យធ្វើការចែកចាយថ្នាំញៀន និងឲ្យអាវុធខ្លី១ដើម មិនស្គាល់ម៉ាកមកឲ្យគេប្រើប្រាស់ ដើម្បីការពារខ្លួន ពេលដែលធ្វើការចែកចាយថ្នាំញៀនដូចជាយកថ្នាំញៀន ទៅប្លុងទុកតាមគល់ឈើឬបង្គោលភ្លើង ហើយឈ្មោះ ប៉ក់ ជាលីហៅជៀវ ជាអ្នកហៅឲ្យម៉ូយទៅយក ហើយខ្លួនជាបានធ្វើការចែកចាយថ្នាំញៀនឲ្យឈ្មោះ ប៉ក់ ជាលី ហៅជៀវ រយៈពេល៥ទៅ៦ខែមកហើយ ។

ចំណែកឈ្មោះ ប៉ក់ ជាលីហៅជៀវ សង្ស័យជាអ្នកផ្តល់អាវុធខ្លី និងថ្នាំញៀនឲ្យឈ្មោះ ឡាំ សុថេត ហៅឡាំ ឡុច ជាអ្នកដើរចែកចាយ ដោយផ្អែកលើវីដេអូក្លីបចំនួន៣ក្លីប តែជននេះបានបដិសេដមិនព្រមសារភាព ។ តែទោះយ៉ាងណាឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច និងឈ្មោះ ប៉ក់ ជាលី ហៅជៀវ រួមទាំងវត្ថុតាងអាវុធខ្លី១ ដើម គ្រាប់៤ បង់១ និងអ្នកពាក់ព័ន្ធ៣នាក់ទៀត កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីហើយដែរ៕

 

អត្ថបទដែលជាប់ទាក់ទង