**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម វ៉ាត់ ចំរើន៖ មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ាន គាំទ្រការលក់សិទ្ធិទូរទស្សន៍របស់កម្ពុជា ដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេម បន្តបន្ទាប់

ភ្នំពេញ៖ អគ្គលេខាធិការនៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣ (CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថា មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ាន គាំទ្រការលក់សិទ្ធិទូរទស្សន៍របស់កម្ពុជា ដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេមបន្តបន្ទាប់ ជាមេរៀនបទពិសោធន៍ទាំងការ ផលិតឱ្យមានគុណភាព និងការផ្ដល់នូវតម្លាភាពនៃការ ចែករំលែកភាគលាភនៃការលក់សិទ្ធិទូរទស្សន៍ ។

ឯកឧត្តម អគ្គលេខាធិការបានប្រាប់មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ានក្នុងកិច្ចប្រជុំក្របខណ្ឌលេខាធិការដ្ឋានដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដំណើរការនៃការរៀបចំនិងជាពិសេសលើការសម្រេចដាក់វិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៦សីហា នៅទីក្រុងបាងកកប្រទេសថៃ។

ឯកឧត្តម វ៉ាត់ ចំរើន បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះប្រទេសជាសមាជិកទាំងអស់បានកោតសរសើរការគាំទ្រពិសេសគឺការផ្ដល់នូវទំនុកចិត្ដដល់កម្ពុជាដែលបានបង្ហាញនូវកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅរាជធានីភ្នំពេញកាលពីថ្មីៗបានល្អ។ ពិសេសមានការផ្ដោតលើការពិភាក្សានិងសម្រេចលើវិញ្ញាសាដែលត្រូវដាក់បញ្ចូលក្នុងការប្រកួតនិងលើសពីនេះគឺការបន្តពិភាក្សាលើការលក់សិទ្ធិទូរទស្សន៍។

ឯកឧត្តម បន្តថា ក្នុងកិច្ចប្រជុំនេះកម្ពុជាបានបង្ហាញទៅគ្រប់ប្រទេសអំពីការត្រៀមប្រភេទវិញ្ញាសាជាង៦០០។ ក្នុងវិញ្ញាសាទាំងអស់ គឺមានការជជែកវែកញែកគ្នា ក្នុងនោះវិញ្ញាសាភាគច្រើន បានទទួល ការគាំទ្រពីបណ្ដាប្រទេសទាំង អស់ហើយនៅមានវិញ្ញាសាតិចតួចទេ ដែលគេស្នើសុំឱ្យកម្ពុជាពិចារណាឡើងវិញ។ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានយកសំណូមពររបស់គេមកធ្វើ ការជាមួយសហព័ន្ធកីឡាជាតិរបស់យើងឡើងវិញមួយចំនួន ។

ឯកឧត្តម បន្តទៀតថា កម្ពុជាបានខិតខំប្រឹងប្រែង ដើម្បីធ្វើការតស៊ូមតិបន្ដតែវឌ្ឍន ភាពរបស់កម្ពុជា បានដើរទៅមុខយ៉ាងរលូន ព្រោះកម្ពុជាបានសុំឱ្យប្រទេសទាំងអស់ គាំទ្រកម្ពុជា និងជួយកម្ពុជាឱ្យធ្វើការប្រកួតទទួលបានជោគជ័យ ហើយប្រទេសទាំងអស់បានសន្យានឹងជួយដល់កម្ពុជា ដែលខិតខំប្រឹង ប្រែងក្នុងការធ្វើម្ចាស់ផ្ទះលើក ដំបូងនេះ ឱ្យបានជោគជ័យ ។

ឯកឧត្តម បានបញ្ជាក់ថា ជុំវិញការរៀបចំឱ្យមានការលក់សិទ្ធិទូរទស្សន៍ក្រោមគំនិតផ្ដួចផ្ដើមដំបូងគេដោយកម្ពុជាក៏ត្រូវបានយកមកពិភាក្សាជាថ្មីនិងទទួលបាន ការគាំទ្រពីប្រទេសជាសមាជិកដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេម បន្តបន្ទាប់ទៀត។ ការរៀបចំឱ្យមានការលក់សិទ្ធិទូរទស្សន៍នេះត្រូវបានប្រទេសទាំងអស់ចាត់ ទុកថាគឺជារបត់នៃការផ្លាស់ប្ដូរមួយដ៏សំខាន់ក្នុងប្រវត្តិរបស់ស៊ីហ្គេមដែលមានតែកម្ពុជាទេ ដែលអាចធ្វើជាគំរូក្នុងការលក់សិទ្ធិទូរទស្សន៍នេះ ដើម្បីឱ្យស៊ីហ្គេមបន្ដៗទៀតយកជាមេរៀនបទពិសោធន៍ទាំងការផលិតឱ្យមានគុណភាព និងការផ្ដល់នូវតម្លាភាពនៃការចែករំលែកភាគលាភនៃការលក់សិទ្ធិទូរទស្សន៍ ចំពោះស៊ីហ្គេមនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង