**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

រុស្ស៉ីកម្ទេចដ្រូនជិត ៣៥០គ្រឿងដែលអ៊ុយក្រែនបានបាញ់មក កាលពីយប់កន្លងទៅនេះ ពោលគឺត្រឹមប៉ុន្មានថ្ងៃ មុនទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា កងកម្លាំងរបស់ខ្លួនបានកម្ទេចដ្រូនជិត ៣៥០គ្រឿងដែលអ៊ុយក្រែនបានបាញ់មក កាលពីវេលាយប់កន្លងទៅនេះ ពោលគឺត្រឹមប៉ុន្មានថ្ងៃ មុនពេលទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ និងចំពោះមុខការអំពាវនាវប្រជែងគ្នារវាងភាគីទាំងពីរ ដើម្បីស្វែងរកបទឈប់បាញ់បណ្តោះអាសន្ន។

អ៊ុយក្រែនបានប្រកាសបទឈប់បាញ់ឯកតោភាគី សម្រាប់ថ្ងៃទី៦ ខែឧសភា ជាសំណើដែលយោធារុស្ស៉ីមិនបានអើពើ ដ្បិតនៅតែបន្ត មានការវាយប្រហារលើអ៊ុយក្រែនទាំងយប់ទាំងថ្ងៃ។

ទីក្រុងកៀវបានដាក់ចេញសំណើខាងលើ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានអំពាវនាវចង់បានបទឈប់បាញ់ សម្រាប់ថ្ងៃទី៩ ខែឧសភា ជាពេលដែលរុស្ស៉ីត្រូវប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ ហើយរៀបចំពិធីព្យុហយាត្រាយោធា នៅទីលានក្រហមក្នុងរដ្ឋធានីមូស្គូ។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ដ្រូនអ៊ុយក្រែនប្រមាណ៣៤៧គ្រឿង ត្រូវបានបាញ់កម្ទេចកាលពីចន្លោះម៉ោង១៨៖០០ GMT ថ្ងៃពុធ ដល់ម៉ោង០៤៖០០ GMT ថ្ងៃព្រហស្បតិ៍។ អាជ្ញាធររុស្ស៉ីបានអះអាងថា ស្រ្តីម្នាក់ត្រូវបានសម្លាប់ នៅតំបន់ Belgorod និង១៣នាក់បានរងរបួស នៅតំបន់ Bryansk ដែលសុទ្ធតែជាតំបន់នៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃពុធ ទីក្រុងមូស្គូបានព្រមានថា នឹងវាយប្រហារសងសឹកក្នុងទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវ ប្រសិនបើអ៊ុយក្រែន ហ៊ានវាយប្រហារអំឡុងព្រឹត្តិការណ៍ទិវាជ័យជម្នះរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង