**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ក្រុមប្រដាប់អាវុធនៅលីបង់ Hezbollah អះអាងពីការបាញ់រ៉ុក្កែត និងដ្រូន ចូលភាគខាងជើងអ៉ីស្រាអែល

បេរូត៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រដាប់អាវុធនៅលីបង់ Hezbollah បានអះអាងពីការបាញ់រ៉ុក្កែត និងដ្រូន ចូលភាគខាងជើងអ៉ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយចោទអ៉ីស្រាអែលថាបំពានបទឈប់បាញ់ មុនពេលមានកិច្ចចរចារវាងអ៉ីស្រាអែលជាមួយរដ្ឋាភិបាលលីបង់ សម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។

យោធាអ៉ីស្រាអែល បាននិយាយថា Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានបាញ់រ៉ុក្កែតច្រើនគ្រាប់ឆ្ពោះមកកងទ័ពរបស់ខ្លួន ដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងលីបង់ ហើយពិពណ៌នាថាជាការបំពានធ្ងន់ធ្ងរ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ ភ្លាមៗគេ មិន ទាន់ ដឹង ច្បាស់ទេ ថា តើវាជាឧប្បហេតុ ពាក់ព័ន្ធ គ្នាឬយ៉ាងណា ។

បទឈប់បាញ់រយៈពេល ១០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុម Hezbollah ដែលសម្របសម្រួលដោយអាមេរិក បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែវត្តមានកងកម្លាំងអ៉ីស្រាអែល នៅតែមានក្នុងចម្ងាយ ៥ ទៅ១០គីឡូម៉ែត្រតាមបណ្តោយព្រំដែន។

អ៉ីស្រាអែលនិយាយថា ខ្លួនមានគោលបំណងបង្កើតតំបន់ការពារសន្តិសុខមួយ ដើម្បីការពារតំបន់ភាគខាងជើងពីការវាយប្រហាររបស់ Hezbollah។ Hezbollah កាលពីថ្ងៃអង្គារ បានចោទអ៉ីស្រាអែលថាបានវាយប្រហារជនស៉ីវិល និងបំផ្លាញផ្ទះសម្បែងដោយបំពានទៅនឹងបទឈប់បាញ់។

នាថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាកម្រិតឯកអគ្គរដ្ឋទូត ដែលជាជុំទីពីររវាងអ៉ីស្រាអែល និងលីបង់៕

អត្ថបទដែលជាប់ទាក់ទង