**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

សភាមីយ៉ាន់ម៉ា បានអនុម័តបញ្ជីឈ្មោះរដ្ឋមន្រ្តីសរុប៣០រូប ដែលត្រូវបម្រើការក្នុងគណៈរដ្ឋមន្រ្តីរបស់ អតីតមេដឹកនាំរបបយោធា លោក Min Aung Hlaing

ណៃពិដោ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters សភានៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា បានអនុម័តបញ្ជីឈ្មោះរដ្ឋមន្រ្តីសរុប៣០រូប ដែលត្រូវបម្រើការក្នុងគណៈរដ្ឋមន្រ្តីរបស់ អតីតមេដឹកនាំរបបយោធា លោក Min Aung Hlaing ក្រោយរូបលោកត្រូវបានតែងតាំងជា ប្រធានាធិបតីកាលពីសប្តាហ៍មុន ខណៈរដ្ឋមន្រ្តីទាំងនោះ ត្រូវគេសង្កេតឃើញថា ភាគច្រើនសុទ្ធតែជាអតីតឧត្តមសេនីយ៍។

ការបង្កើតរដ្ឋាភិបាលថ្មីនេះធ្វើឡើង ក្រោយជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្ស USDP ដែលគាំទ្រដោយយោធា នៅក្នុងការបោះឆ្នោតសកល កាលពីខែមករា ដែលមានគោលដៅធ្វើអន្តរកាលពីរបបយោធា ត្រឡប់មករករបបដឹកនាំស៉ីវិលសាជាថ្មី ប៉ុន្តែបានទទួលរងការរិះគន់យ៉ាងទូលំទូលាយ ពីសំណាក់អង្គការសហប្រជាជាតិ និងក្រុមប្រទេសលោកខាងលិចជាច្រើន ថាវាគ្រាន់តែជាការបោះឆ្នោតក្លែងក្លាយ សម្រាប់បម្រើជាឧបករណ៍ឱ្យយោធានៅរក្សាអំណាចរបស់ខ្លួនប៉ុណ្ណោះ។

សមាសភាពក្នុងបញ្ជីគណៈរដ្ឋមន្រ្តីដែលត្រូវបានអនុម័ត គឺភាគច្រើនសុទ្ធតែឧត្តមសេនីយ៍ចូលនិវត្តន៍ និងអ្នកដែលធ្លាប់កាន់តំណែង ក្នុងរដ្ឋាភិបាលយោធាមុន។ តួយ៉ាង រដ្ឋមន្រ្តីការពារជាតិ ឧត្តមសេនីយ៍ Maung Maung Aye បានចូលនិវត្តន៍ នឹងត្រូវជំនួស ដោយឧត្តមសេនីយ៍ Tung Aung អតីតមេបញ្ជាការកងទ័ពអាកាស។ រីឯឧត្តមសេនីយ៍ Yar Pyae បានចុះចេញពីតំណែងជា រដ្ឋមន្រ្តីកិច្ចការព្រំដែន ហើយនឹងត្រូវជំនួសដោយឧត្តមសេនីយ៍ Hpone Myat អតីតរដ្ឋមន្រ្តីមហាផ្ទៃ។ លោក Tin Maung Swe អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន នឹងកាន់តួនាទីជារដ្ឋមន្រ្តីការបរទេស ខណៈកន្លងមក លោកធ្លាប់បម្រើការជា អនុព័ន្ធយោធានៅចក្រភពអង់គ្លេស។

ទន្ទឹមគ្នានេះ អតីតរដ្ឋមន្រ្តីការពារជាតិជាច្រើនរូប ដែលធ្លាប់បម្រើរបបដឹកនាំយោធា ចាប់តាំងពីរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ ក៏ត្រូវបានតែងតាំងឱ្យកាន់តំណែង ក្នុងគណៈរដ្ឋមន្រ្តីថ្មីផងដែរ ក្នុងនោះរួមមានទាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Mya Tun Oo និងលោក Tin Aung San។ មិនតែប៉ុណ្ណោះ លោក Min Aung Hlaing ក៏បានតែងតាំង អតីតមន្រ្តីនានារបស់លោក ឱ្យដឹកនាំក្រសួងចំនួន១៤ផ្សេងទៀត ពោលគឺពង្រីកការគ្រប់ដណ្តប់ដោយអតីតឧត្តមសេនីយ៍យោធា និងអតីតមេប៉ូលិស នៅពាសពេញស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នយុត្តិធម៌របស់ប្រទេស។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ភាពចលាចល និងកំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិល ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ នៅពេល យោធា បានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលដែលជាប់ឆ្នោតស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី៕

អត្ថបទដែលជាប់ទាក់ទង