**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្ដម ណុប ដារ៉ា អញ្ជើញប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សា ឃុំព្រែកជ្រៃ អាណត្តិទី៥ នៃស្រុកកោះធំ ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំព្រែកជ្រៃ អាណត្តិទី៥ នៃស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២ តាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការទទួលស្គាល់សមាសភាព ប្រធានក្រុមប្រឹក្សាឃុំ
មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រែកជ្រៃ ដែលទើបជាប់ឆ្នោតនាពេលថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការក្នុងឃុំ និងប្រជាពលរដ្ឋប្រមាណ៦០នាក់ ។

លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានបង្ហាញឱ្យដឹងជាផ្លូវការថា តាមរយៈការបោះឆ្នោតអាណត្តិទី៥នេះ សមាជិកក្រុមប្រឹក្សាឃុំមាន១១រូប ដែលត្រូវជាប់ឆ្នោតក្នុងនោះ៣រូប ត្រូវបានតែងតាំងលោក ចាប ស៊ុយ ជាមេឃុំ ឃុំព្រែកជ្រៃ ទី២លោក តេង សុភាព ជាជំទប់ទី១ លោក ស្រ៊ី រិន ជាជំទប់ទី២ និង៨រូបទៀតជាសមាជិកក្រុមប្រឹក្សាឃុំព្រែកជ្រៃ ។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា ការចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៥នេះ ក៏មានរបាយការណ៍បង្ហាញនូវស្នាដៃដែលក្រុមប្រឹក្សាឃុំអាណត្តិទី៤សម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងកមផងដែរ ។ ដោយសារស្នាដៃអភិវឌ្ឍក្នុងអាណត្តិទី៤នេះហើយ ទើបនៅអាណត្តិទី៥នេះ ឃុំ បានទទួលនូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋ ក្រោមឱវាទ ដ៏ច្រើនលើសលុប ។

ឯកឧត្ដម ក៏បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សា ឃុំព្រែកជ្រៃ អាណត្តិទី៥ និង លោក លោកស្រី ជាមេឃុំ ជំទប់ ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំ ឃុំព្រែកជ្រៃ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្ដមបន្តថា ក្នុងនាមជាសមាជិក ក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជា លោក លោកស្រី អស់លោក មានសមាសភាពមកពី គណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោល ការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុង ឃុំព្រែកជ្រៃ ទាំងមូល។ ហេតុនេះ នៅក្នុង អាណត្តិការងារ០៥ឆ្នាំនេះ លោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួ នាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយ ស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

សូមបញ្ជាក់ថា៖សមាភាពប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកជ្រៃ ស្រុកកោះធំ មានចំនួន២រូប មកពីគណបក្សប្រភ្លើងទៀន ៕

អត្ថបទដែលជាប់ទាក់ទង