**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើបុរសភេទទី៣ ដែលបង្ហោះសាររិះគន់លើនគរបាលពេលពិនិត្យជាតិស្រវឹងលើខ្លួន ដោយចោទប្រកាន់ចំនួន៣បទល្មើស

ភ្នំពេញ៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើបុរសភេទទី៣ ដែលបង្ហោះសាររិះគន់លើនគរបាលពេលពិនិត្យជាតិស្រវឹងលើខ្លួន ដោយចោទប្រកាន់ចំនួន៣បទល្មើស។

បុគ្គលឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ហៅ គីម យ៉ាអែម ភេទប្រុស ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម, ប្រមាថអ្នករាជការសាធារណៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៦ ប្រព្រឹត្តនៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមមាត្រា៤៩៤ មាត្រា៤៩៥ មាត្រា៥០២ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងពេលយប់ នៅលើផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកលក់១ ខណ្ឌទួលគោក។

លុះនៅម៉ោង ២៤៖៣០នាទីឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច បានឃាត់រថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ផ្លាកលេខភ្នំពេញ 2BV-5087 ដើម្បីត្រួតពិនិត្យជាតិអាល់កុល ខណៈនោះអ្នកបើកបររថយន្ត បានសហការផ្លុំ ឧបករណ៍វាស់ជាតិអាល់កុល ដោយលើកទី១ និងទី២ផ្លុំមិនបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ។
បន្ទាប់មក សមត្ថកិច្ចក៏បានពន្យល់ណែនាំអ្នកបើកបររថយន្តនោះ អំពីរបៀបបច្ចេកទេសផ្លុំ ហើយឲ្យផ្លុំលើកទី៣ ទើបគាត់ផ្លុំបានលទ្ធផលពិនិត្យឃើញ 0,55 Mg/l ហើយសមត្ថកិច្ចបានបំពេញឯកសារផាកពិន័យ និងចេញ ប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ខណៈនោះគាត់ក៏ពុំបានបដិសេធ ឬតវ៉ាអ្វីឡើយ និងយល់ព្រមផ្តិតមេដៃទទួលការផាកពិន័យពីសមត្ថកិច្ច។

ក្រោយការពិន័យរួច សមត្តកិច្ចមិនទាន់អនុញ្ញាតឲ្យគាត់ទៅនោះទេដោយរង់ចាំ (ស្វាងស្រាសិន) ទើបបានអនុញ្ញាតឲ្យគាត់បើករថយន្តបន្តដំណើរទៅមុខ។

លុះព្រឹកឡើងថ្ងៃដដែលអ្នកបើករថយន្តខាងលើស្រាប់តែបង្ហោះព័ត៌មាន មិនពិតមានលក្ខណៈញុះញង់ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ជាពិសេសនាំឲ្យមហាជនយល់ច្រឡំមកលើសមត្ថកិច្ចតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Kim Ya An» ដែលមានខ្លឹមសារថា «ជួយស៊ែរមួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទីមួយអត់ បង្ខំឲ្យយើងខ្ញុំ 5-6ដងទៀតផ្លុំរហូតដល់អស់500$ (ពុករលួយសម្លាប់ប្រជាជនទាំងរស់ និងខ្លឹមសាររបៀបញុះញង់មួយចំនួនទៀតផងដែរ»។

សមត្ថកិច្ចបានចាត់ទុកថា ខ្លឹមសារទាំងនេះមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដែលបានបំពេញភារកិច្ចដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធានាការពារអាយុជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ភាគច្រើនផ្តើមចេញពីគ្រឿងស្រវឹង បង្កឲ្យមានការកើតឡើងញឹកញាប់នៅពេលយប់ បណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឲ្យបារម្ភ។

ពោលសមត្តកិច្ចបំពេញភារកិច្ចតាមបទបញ្ជា និងអនុវត្តតាមច្បាប់ត្រឹមត្រូវ ទោះមានប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្តចំពោះការចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល ប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើន ដែលចូលរួមគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវក៏បានគាំទ្រចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍នៅពេលយប់ និងចុះត្រួតពិនិត្យជាតិអាល់កុលនេះផងដែរ។

ជនឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទប្រុស (ក្លែងភេទស្រី) ឆ្នាំកំណើត១៩៩៦ មុខរបរបុគ្គលិកខារ៉ាអូខេ THE DRINK នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាព ខ្លួនពិតជាស្រវឹងផឹកស្រាបៀរជាមួយ មិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀតនៅបុរី ប៉េង ហួត ផ្លូវម៉ុងប្ញទ្ធី។ ពេលផ្លុំរួច និងបើកឡានចេញមក ក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ខ្លួនក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់៕

អត្ថបទដែលជាប់ទាក់ទង