**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម ទៀ សីហា និង លោកជំទាវ ជួបសំណេះសំណាល និងសួរសុខទុក្ខ ចែកអំណោយ រៀបចំអាហារ ជូនដល់សិស្សមានពិការភាព និងកុមារកំព្រា នៅខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការងារពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀ សីហា អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញចុះសួរសុខទុក្ខ និង ធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារ វិទ្យាល័យអប់រំពិសេសខេត្ត និង កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាថ្ងៃខាងមុខនេះ ។

មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និង លោកជំទាវ ទាង អេង ទៀ សីហា ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និងពិការភ្នែកពីកំណើត និងកុមារកំព្រាដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅតាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និងបច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលជាម្តាយទី២ របស់ក្មួយៗ។

ឯកឧត្តម និងលោកជំទាវ ក៏មានសង្ឃឹមជឿជាក់ថា ចង់ឃើញកូនៗ ធំឡើងក្លាយជាយុវជនគំរូ ដែលចេះជួយខ្លួនឯង និងជាប្រយោជន៍ដល់សង្គមជាតិ ទៅថ្ងៃអនាគត។ ម៉្យាងទៀត កូនៗចាំថា ព្រះអាទិត្យនៅតែរះ ក្តីសង្ឃឹមនៅតែមានសម្រាប់យើងទាំងអស់គ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់កូនៗទាំងអស់ រហូតបានរកនូវការងារ ជូនដល់សិស្សគថ្លង់ និងពិការភ្នែកបានធ្វើ នៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។កត្តាទាំងនេះក៏សបញ្ជាក់ផងដែរ ចំពោះបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើង ចំពោះជនពិការ មកពីកំណើត ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬ មិនពិការឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកនូវដំបូន្មានល្អៗមួយចំនួន សម្រាប់កូនៗ កុមារគថ្លង់ និង ពិការភ្នែក និង កុមារកំព្រាទាំងអស់ ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរះមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសប្បុរសជន បានឧបត្ថម្ភគាំទ្រ ជាសម្ភារៈសិក្សា ស្បៀងអាហារប្រចាំខែ ដល់សាលាកុមារគថ្លង់ និង ពិការភ្នែក ដែលជាសកម្មភាពទាំងនេះ ជាការផ្តល់នូវភាពកក់ក្តៅ ចំពោះកុមារ និងជម្រុញឲ្យកុមារទាំងអស់មានការពុះពារតស៊ូទៀតផង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ បានផ្តល់អង្ករដល់វិទ្យាល័យអប់រំពិសេសខេត្ត នូវអង្ករ ៦តោន និងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ នំ និង ថវិកា ១២លានរៀល សម្រាប់ប្រាស់ក្នុងសាលា និង ឧត្តមត្ថម្ភដល់មណ្ឌលកុមារ កំព្រាខេត្តសៀមរាប នូវថវិកា ២លានរៀល ព្រមទាំងចែកជូនសម្ភារៈសិក្សាដល់សិស្ស និង ថវិកាម្នាក់ៗ ២ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះក៏មានរៀបចំ ជួបជុំពិសារអាហារថ្ងៃត្រង់ជូនដល់ក្មួយៗពិការ កុមាកំព្រា ដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានធ្វើការបញ្ចុកអាហារដល់ក្មួយៗកុមារគថ្លង់ និងពិការភ្នែក ក្នុងភាពទឹកចិត្ត ជាម្តាយឳពុករបស់ក្មួយៗ ប្រកបដោយភាពស្និតស្នាល ក្នុងការអាណិតអាសូរដល់ក្មួយៗកុមារពិការបំផុត៕

អត្ថបទដែលជាប់ទាក់ទង