**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

អាជ្ញាធរខេត្តកណ្តាល ចុះផ្អាកសំណង់គ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅស្រុកស្អាង

កណ្តាល៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងសាងសង់ជាក់ស្តែងនូវសំណង់គ្មានលិខិតអនុញ្ញាត មួយកន្លែងរបស់បុគ្គលឈ្មោះ ស៊ុន លី និងឈ្មោះ ដុត សារ៉ន ដែលមានទីតាំងលើចំណុចផ្លូវចូលវត្តស្អាងភ្នំ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដែលសង់អំពីថ្ម កំពស់២ជាន់ មានទំហំ៣០៦ម៉ែត្រការ៉េ មានទទឹង៨,៤ម៉ែត្រ បណ្តោយ១៨ម៉ែត្រ។

នៅក្នុងការចុះពិនិត្យនេះ អាជ្ញាធរបានរកឃើញសំណង់ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម ប៉ុន្តែនៅពេលមន្ត្រីជំនាញសាកសួររកលិខិតអនុញ្ញាតសាងសង់ (ច្បាប់សាងសង់) ម្ចាស់សំណង់មិនមានឯកសារមកបង្ហាញជូនក្រុមការងារនោះទេ។

ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ និងដើម្បីធានាថា រាល់ការសាងសង់ទាំងអស់ត្រូវតែគោរពតាមប្លង់គោលនគរូបនីយកម្ម និងបទដ្ឋានបច្ចេកទេសជាធរមាន។

ក្រោយពីការពិនិត្យ អាជ្ញាធរបានសម្រេចអនុវត្តវិធានការផ្អាកការសាងសង់ និងបញ្ឈប់រាល់សកម្មភាពមេជាង និងកម្មករមិនឱ្យបន្តការងារនៅទីតាំងនោះរហូតដល់មានការដោះស្រាយ។ ក្នុងនោះផងដែរក្រុមការងារបានធ្វើកំណត់ហេតុផ្អាកសកម្មភាព និងឱ្យមេជាងដែលជាអ្នកម៉ៅការសាងសង់ផ្តិតមេដៃទទួលដឹងឮ ព្រោះម្ចាស់សំណង់មិនបានចូលរួម។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត មិនត្រឹមតែល្មើសនឹងច្បាប់ស្តីពីសំណង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កហានិភ័យដល់សុវត្ថិភាពអ្នករស់នៅ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់សំណង់ និងអ្នកអភិវឌ្ឍន៍ទាំងអស់ សូមមេត្តាសុំច្បាប់អនុញ្ញាតសាងសង់ជាមុនសិន មុននឹងចាប់ផ្តើមដំណើរការសាងសង់ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងថវិកា នៅពេលអាជ្ញាធរចុះអនុវត្តវិធានការច្បាប់បែបនេះ ហើយនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះរាល់សំណង់ទាំងឡាយណាដែលសាងសង់ដោយបំពានច្បាប់៕

អត្ថបទដែលជាប់ទាក់ទង