**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

កម្ពុជា-ចិនធ្វើបាឋកថាស្តីពី “ប្រទេសចិនក្នុងនិទាឃរដូវ ផែនការ៥ឆ្នាំលើកទី១៥” បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី

ភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥ បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាពកម្ពុជា–ចិន។ ក្នុងគោលបំណងពង្រឹង ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន នៅក្នុងបរិបទនៃការអភិវឌ្ឍ សកល និងផែនការយុទ្ធសាស្ត្រថ្មីរបស់ប្រទេសចិន។
អ្នកចូលរួមមកពី តំណាងស្ថាប័ន សំខាន់ៗជាច្រើនរួមមាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងមកពី គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត និងសាកល វិទ្យាល័យទួនហ្វា។
លោក Shen Haixiong (សិន ហៃស្យុង ) អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកសាស្ត្រាចារ្យ Li Zhi  (លី ជី )អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវផែនការអភិវឌ្ឍប្រទេសចិននៃសាកល វិទ្យាល័យ  ឈីង ហួ (Tsinghua  )បានបង្ហាញអំពីផែនការ៥ឆ្នាំលើកទី១៥របស់ប្រទេសចិន។
លោកទាំងពីរក៏បានរំលេចថា ផែនការនេះមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការចូលរួមយ៉ាងសកម្មក្នុងចរន្តសេដ្ឋកិច្ចសកល។ លើសពីនេះ លោកទាំងពីរក៏បានយល់ស្របថា ផែនការនេះ ក៏ជាកូនសោរគន្លឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត រួមទាំងកម្ពុជា។
ក្នុងអង្គពិធី វាគ្មិនកម្ពុជាចំនួន២រូប គឺលោកបណ្ឌិត ជា មុនីឫទ្ធិ និងលោកបណ្ឌិត កៅ មុយថង បានលើកឡើងពី សារៈសំខាន់នៃកិច្ចកសាង «សហគមន៍ជោគវាសនារួមកម្ពុជា–ចិន»។ លោកទាំងពីរបានគូសបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរ កម្ពុជានិងចិន ដែលបានអភិវឌ្ឍយ៉ាងរឹងមាំលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ហើយកំពុងបន្តឆ្ពោះទៅរកភាពរឹងមាំ និងចីរភាពកាន់តែខ្លាំង។ វាគ្មិនកម្ពុជាទាំង២រូប ក៏បានលើកទឹកចិត្តឱ្យប្រទេស យើងទាំងពីរបន្តពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នា ដើម្បីសម្រេចគោលដៅ រួមក្នុងយុគសម័យថ្មី។
ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា បាឋកថានេះមិនត្រឹមតែជាវេទិកាផ្សព្វផ្សាយចំណេះដឹងអំពីគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកសំខាន់មួយក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–ចិនឱ្យកាន់តែជិតស្និទ្ធ ដែលជាពិសេស បាឋកថានេះបានបង្ហាញថា ផែនការ៥ឆ្នាំលើកទី១៥របស់ចិន និងគំនិតកសាងសហគមន៍ ជោគវាសនារួម គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី។ ឯកឧត្តមមានសុទិដ្ឋិនិយម ស្របជាមួយគោលគំនិតទាំងមូលរបស់អង្គពិធីដែលបានឯកភាពគ្នាថា បាឋកថានេះបាន បង្ហាញយ៉ាងច្បាស់អំពី តួនាទីរបស់ប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ចសកល និងសារៈសំខាន់នៃការបន្តពង្រឹង សហគមន៍ជោគវាសនា រួមកម្ពុជា–ចិន ដើម្បីសម្រេចបាននូវអនាគតដែលមានភាពរុងរឿង និងចីរភាពសម្រាប់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕

អត្ថបទដែលជាប់ទាក់ទង