**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

លោក ដូណាល់ ត្រាំ គំរាមបើកការវាយប្រហារលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៉ីរ៉ង់

បរទេស៖ បើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន NBC News ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបើកការវាយប្រហារបន្ថែមទៀតទៅលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៉ីរ៉ង់ ខណៈដែលលោកបានអះអាងថា ខ្លួននៅមិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងបង្កការរាំងស្ទះដល់ច្រកសមុទ្រ ហ័រមូស (Hormuz) និងធ្វើឱ្យទីផ្សារថាមពលពិភពលោកធ្លាក់ក្នុងភាពវឹកវរនោះទេ។

ក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានអះអាងថា ការវាយប្រហាររបស់អាមេរិកបាន «កម្ទេចទាំងស្រុង» លើភាគច្រើននៃកោះនេះទៅហើយ ប៉ុន្តែលោកបានព្រមានយ៉ាងចាស់ដៃថា «យើងអាចនឹងវាយប្រហារវាពីរបីដងទៀត ដើម្បីភាពសប្បាយរីករាយ»។

ការលើកឡើងនេះ គឺជាការបង្កើនកម្រិតសង្គ្រាមយ៉ាងខ្លាំងក្លា ខណៈកន្លងមកលោកធ្លាប់អះអាងថា អាមេរិកគ្រាន់តែតម្រង់គោលដៅលើទីតាំងយោធានៅលើកោះនេះតែប៉ុណ្ណោះ។ សកម្មភាពនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាម ដែលបានសម្លាប់មនុស្សជាង ២,០០០នាក់រួចទៅហើយនោះ ត្រូវជួបនឹងភាពជាប់គាំង។

គួរបញ្ជាក់ថា ទោះបីជាលោក ត្រាំ បានដាក់លក្ខខណ្ឌតឹងរ៉ឹងជាច្រើន រួមទាំងការទាមទារសិទ្ធិជ្រៀតជ្រែកក្នុងការជ្រើសរើសមេដឹកនាំអ៉ីរ៉ង់ និងការរំសាយកម្មវិធីនុយក្លេអ៊ែរ ក៏ដោយ ក៏លោកបានបង្ហើបប្រាប់ NBC ថា ទីក្រុងតេហេរ៉ង់ហាក់ចង់ធ្វើកិច្ចព្រមព្រៀងដែរ ប៉ុន្តែ «លក្ខខណ្ឌនៅមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ»។ ក្នុងបទសម្ភាសន៍ដដែល លោក ត្រាំ បានបង្កការភ្ញាក់ផ្អើលដោយលើកឡើងពីលទ្ធភាពដែលថា មេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei អាចនឹងត្រូវបានសម្លាប់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានចេញមុខបដិសេធភ្លាមៗ ដោយអះអាងថា លោក Khamenei នៅមានសុខភាពល្អពេញលេញ និងកំពុងដឹកនាំស្ថានភាពរដ្ឋដដែល៕

អត្ថបទដែលជាប់ទាក់ទង