**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

កម្ពុជា-ចក្រភពអង់គ្លេសដាក់អនុវត្ត MoU ជាផ្លូវការដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក

(ភ្នំពេញ)៖ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU នេះជាផ្លូវការ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយឯកឧត្តមបានចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។

ពិធីប្រកាសនេះធ្វើឡើងនៅក្នុងវេទិកាជំនាញ និង TVET របស់កម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគត តាមរយៈភាពជាដៃគូ”។ ក្នុងវេទិកាដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីស្ថានទូតចក្រភពអង់គ្លេស ដៃគូអភិវឌ្ឍន៍ ឧស្សាហកម្ម និងស្ថាប័នបណ្តុះបណ្តាល, ឯកឧត្ដមបានលើកឡើងថា ក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ, MoU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជា ជាពិសេស យុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។

ឯកឧត្ដមមានប្រសាសន៍ថា TVET គឺជាវិថីដ៏សំខាន់មួយក្នុងការនាំយុវជនចូលទៅក្នុងទីផ្សារការងារ ដែលមិនខុសគ្នានឹងការអប់រំនៅឧត្តមសិក្សា និងប្រព័ន្ធអប់រំផ្សេងទៀត ព្រមទាំងជាជម្រើសដ៏ល្អមួយបន្ថែមទៀតដល់យុវជនផងដែរ។ ជាមួយគ្នានេះ កិច្ចសហការនេះក៏បញ្ជាក់ពីសារៈសំខាន់នៃជំនាញបៃតង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ហើយកម្ពុជាក៏ស្នើឱ្យភ្ជាប់កិច្ចខិតខំប្រឹងប្រែងនេះ ជាមួយការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍បៃតង និងការអភិវឌ្ឍកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកយកប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាពេលថ្មីៗនេះថា “មនុស្ស” គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាអត្ថប្រយោជន៍ប្រកួតប្រជែងដ៏សំខាន់របស់កម្ពុជា។ ក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺការអភិវឌ្ឍធនធានមនុស្សដែលវិស័យ TVET មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ជំនាញចាំបាច់ដល់កម្លាំងពលកម្មសម្រាប់កំណើនប្រកបដោយនិរន្តរភាព។

ដើម្បីបំប្លែងគោលបំណងទាំងនេះឱ្យក្លាយជាការអនុវត្តជាក់ស្តែង ការផ្តោតអាទិភាពភ្លាមៗនោះ គឺការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការពង្រឹងតួនាទី ក្រុមប្រឹក្សាជំនាញតាមវិស័យ ជាមួយនឹងបទពិសោធ និងក្របខណ្ឌបច្ចេកទេសពីចក្រភពអង់គ្លេសមកអនុវត្ត។ ឯកឧត្តម ហេង សួរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា MoU នេះនឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ ជំនាញឌីជីថល និងវិធីសាស្ត្របណ្តុះបណ្តាលទំនើបៗលំដាប់ពិភពលោកទៅក្នុងប្រព័ន្ធ TVETកម្ពុជា ដែលជាលទ្ធផលដ៍សំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ជាពិសេស ការបង្កើតភាពជាដៃគូរវាងស្ថាប័នកម្ពុជា-អង់គ្លេស ក្នុងការស្រាវជ្រាវលើវិស័យកំពុងលេចធ្លោ ដូចជា បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្មយានយន្ត និងការថែទាំរថយន្តអគ្គិសនី។

ឯកឧត្តមបានប្តេជ្ញាចិត្តថា ក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់នានា ដើម្បីអនុវត្តឱ្យសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រនេះ ដោយឯកឧត្តមបញ្ជាក់ទៅកាន់ឯកឧត្តម វីល្លៀម ថាភាគីទាំងពីរមានទស្សនវិស័យចំពោះភាពជាដៃគូដែលអាចបន្តលើសពី MoU នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចក្រភពអង់គ្លេស ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា UKSP និងក្រុមការងារទាំងអស់ចំពោះការគាំទ្រ និងការប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង។

ទន្ទឹមនេះ ឯកឧត្តម វីល្លៀមក៏បានបង្ហាញមោទនភាពចំពោះ “ភាពជាដៃគូ” នេះ ដែលឯកឧត្តមចាត់ទុកថាជា “ជំពូកថ្មីដ៏រំភើប” នៃប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតមាំថា វានឹងនាំមកនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេស មកបញ្ចូលក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាក់ស្តែង តាមរយៈ ការកសាងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង