**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

សប្ដាហ៍ទី១ ខែមីនា មានគ្រោះអគ្គីភ័យកើតឡើង ៨ករណី!

ភ្នំពេញ៖ រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨ករណី។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គីភ័យនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់ ២បន្ទប់ ព្រៃ ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។

ករណីអគ្គីភ័យដែលបានកើតឡើងមាននៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កែប កំពង់ធំ និងខេត្តស្វាយរៀង។ នេះបើតាមរបាយការណ៍ដដែល។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ មានគ្រោះអគ្គីភ័យកើតឡើង៧៨៧លើក បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ របួសធ្ងន់ ស្រាល៤៦នាក់ ឆាបឆេះផ្ទះសំបែងប្រជាពលរដ្ឋ៥៩៩ខ្នង និងមានទីតាំងខូចខាតជាច្រើនទៀត។

បើត្រឡប់ទៅឆ្នាំ២០២៤វិញ មានមន្ត្រីនគរបាល បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួសក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ មានចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល៥នាក់។ នេះបើតាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ ក្នុងឆ្នាំកន្លងទៅនោះដែរ សមត្ថកិច្ចបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យអគ្គីភ័យ ឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៥៤២លើក និង២៤៥លើកទៀតត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានបំពេញកាតព្វកិច្ច សហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា។

ប្រការងាយៗ ដើម្បីបង្ការគ្រោះអគ្គិភ័យ សូមប្រជាពលរដ្ឋ ទុកដាក់សារធាតុងាយឆេះ ឬងាយផ្ទុះគ្រប់ប្រភេទរួមមាន ប្រេងឥន្ទនៈ ហ្គាស ឬឧស្ម័នឱ្យបានត្រឹមត្រូវ ឬដាក់ឱ្យឆ្ងាយពីប្រភពភ្លើង ឬប្រភពកម្ដៅ និងមុនពេលចេញពីផ្ទះត្រូវតែបិទប្រព័ន្ធអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង