**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ

ក្រសួងបរិស្ថានបាននិងកំពុងពង្រឹងការអនុវត្តច្បាប់ ពង្រីកគម្របបៃតង និងអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋានដើម្បីការពារនិអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព

កំពង់ស្ពឺ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះនិងដាំបន្លែឱ្យបានច្រើន នៅតាមថ្នាលបណ្តុះកូនឈើប ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង និងរួមសាមគ្គីគ្នាបង្កើនសន្តិសុឋស្បៀង ជួយគាំទ្រដល់វីរកង័ព ជនភៀសសឹក និងជីវភាពសហគមន៍។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងបែបនេះ នៅក្នុងការផ្សព្វផ្សាយចំណេះដឹងបង្កើនភាពបៃតង នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញចលនាដាំដុះកូនឈើចម្រុះនិងបន្លែបង្ការ នៅតាមថ្នាលបណ្តុះកូនឈើ ដើម្បីអ្នកចូលរួមបានបន្តយកចំណេះដឹង ទៅចូលរួមដាំដុះកូនឈើ និងបន្លែបង្ការ នៅតាមសាលារៀន វត្តអារាម និងនៅតាមសហគមន៍ ដែលមិនត្រឹមតែចូលរួមបង្កើនគម្របបៃតងនៅកម្ពុជា និងបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព និងជួយដល់ពលរដ្ឋភៀសសឹកផង និងការគាំទ្រវីរកងទ័ពជូរមុខដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដី

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ និងសហគមន៍មូលដ្ឋាន ក្នុងន័យទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្រសួងបរិស្ថានបានជំរុញពង្រីកគម្របបៃតងនៅកម្ពុជា តាមរយៈ ការជំរុញការបណ្តុះ និង ចែកជូនកូនឈើយកទៅដាំ ដោយឥតគិតថ្លៃជាច្រើនលានដើម ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យុទ្ធសាស្រ្តចម្បងទៀត គឺការអភិវឌ្ឍលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់កាពារធម្មជាតិ តាមរយៈការរៀបចំគោលដៅលម្ហែបៃតង ដែលកន្លងមកបាននិងកំពុងអនុវត្តនៅតំបន់ភ្នំខ្នងផ្សារ ភ្នំគូលែន គីរីរម្យ និងទេទឹកពុះ និងនៅតាមតំបន់សហគមន៍មួយចំនួនទៀត ដែលយុទ្ធសាស្រ្តនេះ បានជួយកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកជាអ្នកផ្តល់សេវាទេសចរណ៍ ដោយបង្រៀនសហគមន៍តំបន់ការពារឱ្យក្លាយទៅជាពាណិជ្ជករ សហគ្រិនភាព និងអាចបង្កើនចំណូលពៅសេកម្មនៃគោលដៅលម្ហែបៃតងជាដើម។ ទាំងនេះជាការអភិវឌ្ឍនៅហ្នឹងកន្លែង ដែលផ្តល់ភាពជាម្ចាស់ដល់ប្រជាសហគមន៍ សមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីបញ្រ្ជាបចំណេះដឹង លើភាពបៃតងជាមួយប្រជាពលរដ្ឋ មកពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ៧ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

លោក ច័ន្ទថេត ថានុរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការជំរុញចលនាបង្កើនគម្របបៃតង បានធ្វើឡើងជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើ សត្វព្រៃ ជំរុញឲ្យមានការការពារធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព និង ចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងលើដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពាននាពេលកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង