**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ

ក្រចេះ៖ ចេញពីស្រុកស្នូល ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលាស្រុកឆ្លូង ដោយនាំយកឱកាសការងារសរុបចំនួន ២ ៨០៦នាក់កន្លែង ពីបណ្តារោងចក្រ សហគ្រាសចំនួន៥ ផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ។

ដូចសព្វមួយដងដែរ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ឱកាសការងារក្នុងស្រុកដល់អតីតពលករត្រឡប់មកពីប្រទេសថៃ អ្នកស្វែងរកការងារ ក៏ដូចជាយុវជនដែលត្រូវការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ក្នុងវេទិកាការងារនៅស្រុកឆ្លូងនោះ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការងារ គឺជាជីវិត ហើយការជ្រើសរើសការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អបំផុត ដែលប្រកបដោយសុវត្ថិភាព សុខុមាលភាព ទទួលបានការគាំពារពីរាជរដ្ឋាភិបាល ការគោរពសិទ្ធិ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ គ្មានការរើសអើង បាននៅជិតក្រុមគ្រួសារ ងាយស្រួលធ្វើដំណើរទៅមកស្រុកកំណើតជាដើម ពោលគឺប្រសើរជាងការងារនៅក្រៅប្រទេសដែលទទួលប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ក្រៅពីទទួលបានការងារធ្វើ បងប្អូនកម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា ការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ ហើយប្រសិនបើមានគ្រោះថ្នាក់ការងារ ពលរដ្ឋដែលជាសមាជិក ប.ស.ស. នឹងទទួលបានការគាំពារនិងតាវកាលិកពី ប.ស.ស.។ ម្យ៉ាងទៀត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ជរា សម្រាប់ធានាប្រាក់ចំណូលដូចមន្ត្រីរាជការដែរ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ ឯកឧត្តម ម៉ុល វិបុល បានបន្ថែមថា បើគិតពីស្រុកស្នូលនេះទៅ សាលាបណ្ដុះបណ្ដាលជំនាញ TVET ដែលនៅជិតបំផុត ហើយចំណុះក្រោមក្រសួង គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ស្ថិតនៅទីរួមខេត្តក្រចេះ (លេខទូរសព្ទទំនាក់ទំនង៖ ០៩៧ ៧៥២ ៣៣៤៦)។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយ លេខទូរស័ព្ទ Hotline ១២៩៧ ផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ។

សូមបញ្ជាក់ថា រោងចក្រ សហគ្រាសទាំង៥ ដែលប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋនាវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី, ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ឺរ (ខេមបូឌា), ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុន ដូវទឺសាយហ្គន ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ហ្វាយអឺម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសផងដែរ គឺក្រុមហ៊ុន មង្គល អេចអ (ជ្រើសរើសទៅប្រទេសជប៉ុន)៕

អត្ថបទដែលជាប់ទាក់ទង