**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការវាយ​តម្លៃការងារ​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាព

ភ្នំពេញ៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (ក.ហ.ស.) នៃអគ្គលេខាធិការដ្ឋាន​រដ្ឋសភា បានបង្ហាញជំហរមុតមាំក្នុង​ការបន្តពង្រឹង​អភិបាលកិច្ចហិរញ្ញវត្ថុ តាមរយៈការចូលរួមពិភាក្សា​ស៊ីជម្រៅ​លើរបាយការណ៍តាមដាន និងវាយតម្លៃ​លទ្ធផលការងារប្រចាំឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រតាមប្រព័ន្ធឌីជីថល នាព្រឹក​ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ពៅ ប្រធាននាយកដ្ឋាននីតិវិធី តំណាងឱ្យឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងនិងជាប្រធាន​ក្រុម​ការងារ​ ក.ហ.ស. បានដឹកនាំប្រតិភូអមដោយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយ​គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងដៃគូអភិវឌ្ឍន៍។

អង្គប្រជុំបានផ្តោតសំខាន់លើរបៀបវារៈអាទិភាពចំនួនពីរ រួមមានទី១.ការត្រួតពិនិត្យសមិទ្ធផល​ដោយ​អង្គ​ប្រជុំបាន វាយតម្លៃលើវឌ្ឍនភាពនៃរបាយ​ការណ៍​ប្រចាំ​ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលផ្តោតលើ «គណនេយ្យភាពសមិទ្ធកម្ម»និងទី២ ការត្រៀមលក្ខណៈយុទ្ធសាស្ត្រដោយអង្គប្រជុំបាន រៀបចំខ្លឹមសារ និងទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ នាពេលខាងមុខ។

ការចូលរួមរបស់តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងកិច្ចប្រជុំនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុង​ការ​ជំរុញ និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធ​ភាព ស្របតាមកម្មវិធីកែទម្រង់​របស់រាជរដ្ឋាភិបាល​កម្ពុជា។

គួររំលឹកផងដែរថា រដ្ឋសភានីតិកាលទី៧ ក្រោមការ​ដឹកនាំ​​ដ៏ខ្ពង់ខ្ពស់​របស់ សម្តេចមហារដ្ឋសភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបង្ហាញការ​ប្តេជ្ញាចិត្ត​ខ្ពស់ចំពោះការងារកំណែទម្រង់ ដោយមិន​ត្រឹមតែផ្តោតលើការបំពេញតាមនីតិវិធីរដ្ឋបាលប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ដើម្បីធានាថាការប្រើ​ប្រាស់​ថវិកា​ជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រព្រឹត្ត​ទៅដោយមាន​តម្លាភាព ភាពត្រឹមត្រូវតាមបច្ចេកទេស គណនេយ្យ​ភាព​ចំពោះមុខច្បាប់ និងសាធារណជន ព្រមទាំង​ប្រសិទ្ធ​ភាពស្របតាមកម្មវិធីកែទម្រង់​ដ៏មុតស្រួច​របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង