**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ទេសរដ្ឋមន្រ្តី លី ធុជ ចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃ

ភ្នំពេញ៖ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ។ ឧប្បត្តិហេតុផ្ទុះនេះ បង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ទុកដោយកងកម្លាំងយោធាថៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំគោករំដួល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបណ្តាលឱ្យមនុស្សចំនួន ០៤នាក់ រងរបួស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងបានសម្តែងនូវការសោយស្តាយចំពោះឧប្បត្តិហេតុផ្ទុះ ដែលបង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ពីសង្គ្រាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតនៃផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម ដែលកម្ពុជាធ្លាប់បានជួបប្រទះ និងបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ទោះបីសង្គ្រាមបានបញ្ចប់ក៏ដោយ។ យុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយកងកម្លាំងយោធាថៃកាលពីថ្មីៗនេះ បានបន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា បង្កសោកនាដកម្ម និងកំពុងក្លាយជាសត្រូវ្លាក់មុខរបស់ប្រជាជនស៊ីវិល ជាពិសេសស្រ្តី កុមារ និងសហគមន៍ងាយរងគ្រោះ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំចូលតំបន់ដែលសង្ស័យរងប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវកាត់ស្មៅឱ្យស្អាតមុននឹងធ្វើសកម្មភាព និងជាពិសេសរង់ចាំការឆ្លើយតបបន្ទាន់ពីប្រតិបត្តិករបោសសម្អាតមីន។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាល ការជួយសង្គ្រោះ និងថែទាំអ្នកជម្ងឺ។

អត្ថបទដែលជាប់ទាក់ទង