**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះជួបសួរសុខទុក និងផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំទីទួលសុវត្ថិភាពចុងកាល់ចំនួន ៩១គ្រួសារ 

ឧត្តរមានជ័យ៖ លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានជំរុំចុងកាល់ បានជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំទីទួលសុវត្ថិភាពចុងកាល់ មានចំនួន ៩១គ្រួសារ ដែលគ្រួសារទាំងនោះទទួលបានអំណោយរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ។

នៅក្នុងពិធីសំណេះសំណាលនេះ លោក គង់ កន្នារិទ្ធ អភិបាលរងខេត្ត និងជាប្រធានជំរុំចុងកាល់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្ដរមានជ័យ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំទីទួលសុវត្ថិភាពចុងកាល់។

លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តបន្តថា សង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា លើកទី១រយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥) និងលើកទី២ រយះពេល២១ថ្ងៃ (ពីថ្ងៃទី៧- ២៧ ខែធ្នូ ឆ្នាំ២០២៥) បានបង្ហាញនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជាពិសេសភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ បានធ្វើឲ្យសត្រូវខ្លាបខ្លាចហើយប្រជាពលរដ្ឋខ្មែរនូវគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសគាំទ្រ និងជឿជាក់ ទាំងស្រុងលើសមត្ថភាពបទពិសោធន៍ និងឆន្ទះស្នេហាជាតិដ៏មោះមុតរបស់វីរកងទ័ពកម្ពុជា ព្រមទាំងបានរួបរួមសាមគ្គីគ្នា ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ជឿជាក់ និងគាំទ្ររាជរដ្ឋា ភិបាលរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបានចូលរួមចមណែកផ្ដល់នូវស្បៀង អាហារ សម្ភារ និងថវិកា យ៉ាងច្រើនជួយដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។

លោកបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី មិនទុកឱ្យកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រួសារកងទ័ពណាម្នាក់ចោលឡើយពោលគឺតែងតែគិតគួរជាប់ជានិច្ច ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

អត្ថបទដែលជាប់ទាក់ទង