**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)

ធនាគារពិភពលោក៖ ការថែទាំសុខភាពបឋមកាន់តែរឹងមាំ អាចជំរុញកំណើន និងបង្កើតការងារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកបានឱ្យដឹងថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងស្ថិតនៅលើចំណុចផ្លូវបំបែកមួយ ដោយសារជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង មានការកើនឡើងខ្លាំង គំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល និងធ្វើឱ្យប្រាក់ចំណូលនៅ ទ្រឹងកើនលែងរួច។

របាយការណ៍ថ្មី របស់ធនាគារពិភពលោក ដែលមានឈ្មោះថា អនាគតដែលមានសុខភាពល្អ៖ ការថែទាំ សុខភាពបឋម និងការរីករាលដាលនៃជំងឺរ៉ាំរ៉ៃនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បង្ហាញថា កំណែទម្រង់បន្ទាន់ក្នុងការថែទាំ សុខភាពបឋម អាចជួយតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនេះ និង ធានាបាននូវសុខភាពកាន់តែប្រសើរ អនាគតកាន់តែរីកចម្រើន សម្រាប់ប្រជាជនក្នុងតំបន់។

បើមើលពីជ្រុងសេដ្ឋកិច្ច ការកែទម្រង់នេះពិតជាមានប្រយោជន៍ណាស់ ព្រោះការប៉ាន់ប្រមាណបានបង្ហាញថា ការថែទាំសុខ ភាពបឋមរឹងមាំ នាំមកនូវផលចំណេញខ្ពស់ ដោយក្នុងនោះ រាល់ការវិនិយោគ ១ ដុល្លារអាម៉េរិក ផ្តល់ផលចំណេញដល់ សេដ្ឋកិច្ចរហូតដល់ទៅ ១៦ ដុល្លារ តាមរយៈសុខភាព ផលិតភាព និងការងារកាន់តែប្រសើរ។

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក សម្រាប់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា «ប្រព័ន្ធថែទាំសុខភាពបឋមដ៏រឹងមាំ នាំមកនូវអត្ថប្រយោជន៍ច្រើន ជាងការការពារសុខុមាលភាពទៅទៀត។ មនុស្សមានសុខ ភាពល្អ រៀនបានកាន់តែច្រើន ធ្វើការកាន់តែមានផលិតភាព និងសន្សំ និងវិនិយោគបានកាន់តែច្រើន – ទាំងអស់នេះជាអត្ថ ប្រយោជន៍ដែលជួយប្រទេសក្នុងការពង្រីកឱកាស កសាងមូលធនមនុស្ស បង្កើតការងារ និងជំរុញឱ្យមានវិបុលភាពសម្រាប់ ទាំងអស់គ្នា»។

លោកបន្ថែមទៀតថា «តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលរួមចំណែកក៏សំខាន់មួយនៃ គោលដៅរបស់ធនាគារពិភពលោកក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងតម្លៃសមរម្យដល់ប្រជាជន ១,៥ ពាន់លាននាក់ ដល់ឆ្នាំ ២០៣០។ កំណែទម្រង់នៃការថែទាំសុខភាពបឋម ដើម្បីដោះស្រាយបញ្ហាប្រឈមសុខភាពបន្ទាន់ បំផុតនៅក្នុងតំបន់ នឹងមានសារៈសំខាន់ខ្លាំងដើម្បីជួយឱ្យសម្រេចបានគោលដៅនោះ»។

ក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រេចបានសមិទ្ធផលផ្នែកសុខ ភាពបានច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះ អត្រាមរណភាពក្រោមអាយុ ៥ឆ្នាំ បានធ្លាក់ចុះពី ៥៧ នាក់មកនៅត្រឹម ១៥នាក់ ក្នុង ១ ០០០ កំណើតរស់ ហើយអាយុកាលរស់បានកើនពី ៦៨ ទៅ ៧៧ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ បើទុកជាមនុស្សរស់ បានអាយុវែងជាងមុន ពួកគេបានចំណាយពេលជិតមួយទសវត្សរ៍រស់នៅដោយមានសុខភាពមិនល្អ។

ទន្ទឹមនឹងការវិវត្តទៅ មុខនូវវ័យរបស់ប្រជាជន និងការពង្រីកនៃទីក្រុង បែបផែនរស់នៅដែលមានសុខភាពមិនសូវល្អ ក៏កំពុងនាំឱ្យមានការកើនឡើងផងដែរនូវជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង ក្នុងចំណោមមនុស្សពេញវ័យ នៅក្នុងដំណាក់កាលនៃឆ្នាំដែលពួកមានផលិតភាព បំផុត ហើយតាមរយៈនេះ វាកាត់បន្ថយនូវផលិតភាព និងបង្កើនថ្លៃចំណាយកាន់តែច្រើនទៅលើការទាំសុខភាព។ ការបង្ការ គឺជាខ្សែការពារទីមួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង។
សេវាថែទាំសុខភាពបឋម – ដូចជាការពិនិត្យមើល, ការរកឃើញជំងឺទាន់ពេល និងការព្យាបាល – មានសារៈសំខាន់ណាស់សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ ដើម្បីកុំឱ្យ ប្រជាជនធ្លាក់ខ្លួនឈឺត្រូវចូលមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ នៅក្នុងប្រទេសតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាច្រើន គ្រឹះស្ថានសេវាថែទាំសុខភាពច្រើននៅតែផ្តោតលើការព្យាបាល ជាជាងការបង្ការទប់ស្កាត់។ ការយល់ដឹងអំពីហានិភ័យនៃ ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅមានកម្រិតទាប ហើយមនុស្សជាច្រើនយល់ថាសេវាថែទាំសុខភាពបឋម នៅមិនទាន់គ្រប់គ្រាន់ទេ។

ជាលទ្ធផល វាធ្វើឱ្យគ្រួសារជាច្រើនមិនរវីរវល់ជាមួយការថែទាំនៅតាមគ្រឹះស្ថានសេវាថែទាំបឋម ឬមួយក៏ទៅមន្ទីរពេទ្យ ដោយផ្ទាល់តែម្តង ហេតុនេះ សេវាថែទាំសុខភាពបឋមមិនត្រូវបានប្រើប្រាស់ឱ្យទាន់ពេលវេលា ហើយសេវាបង្ការក៏មិនត្រូវ បានប្រើប្រាស់ឱ្យបានពេញទំហឹងដែរ។

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក បានថ្លែងថា «ការកែលម្អការថែទាំសុខភាពបឋមមានសារៈសំខាន់ សម្រាប់កំណើនប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ តាមរយៈការវិនិយោគលើការបង្ការ ការចាប់យកនវានុវត្តន៍ និងការពង្រឹងសេវាសុខភាពកម្រិតសហគមន៍ បណ្តាប្រទេសនៅ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងបង្កើតបានឱកាសថ្មីៗសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពនៃជីវភាពរបស់ ប្រជាជន នៅក្នុងទូទាំងតំបន់»។
របាយការណ៍នេះ បានសង្កត់ធ្ងន់ថា កំណែទម្រង់ត្រូវតែស្របតាមសមត្ថភាពហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ប្រទេសនីមួយៗ ព្រមទាំងបរិបទនយោបាយផងដែរ។ របាយការណ៍ បានលើកឡើងនូវអនុសាសន៍ចំនួនបួន៖ ទីមួយ ការបំពាក់ឱ្យអ្នកផ្តល់ សេវា ថែទាំសុខភាពបឋម នូវហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ និងជំនាញ ដើម្បីឆ្លើយតបទៅនឹងជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង។ ទីពីរ កែលម្អគុណភាពនៃការថែទាំតាមរយៈការពិនិត្យតាមដាន និងផ្តល់រង្វាន់ដល់អ្នកផ្តល់សេវា ដើម្បីទទួលបានលទ្ធផលកាន់តែល្អថែមទៀត។ ទីបី ធ្វើឱ្យសេវាថែទាំសុខភាពបឋមមានតម្លៃសមរម្យ ឬឥតគិតថ្លៃតែម្តង សម្រាប់អ្នកមានប្រាក់ចំណូលទាប។ជាចុងបញ្ចប់ ជូនដំណឹង ជំរុញ និងលើកទឹកចិត្តប្រជាជនឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពកាន់តែល្អ រួមទាំងការស្វែងរកការថែទាំបង្ការជំងឺឈឺថ្កាត់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង