**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ស្នើសាកលវិទ្យាល័យថុងជី ប្រទេសចិន លើកកម្ពស់ការងារស្រាវជ្រាវជាមួយរដ្ឋសភាកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក ម៉េង ហុងហួរ (Meng Honghua) ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តចិន នៃសាកលវិទ្យាល័យថុងជី នៅវិមានរដ្ឋសភា។

កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន និងការលើកកម្ពស់ការងារស្រាវជ្រាវរវាងរដ្ឋសភាកម្ពុជា ជាមួុយគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសចិន។

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាកលវិទ្យាល័យថុងជី ដោយបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកម្មវិធីផ្លាស់ប្តូរវិស័យសិក្សាស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិត បានបង្ហាញក្តីសង្ឃឹមថា ភាគីចិននឹងបន្តលើកកម្ពស់ និងជំរុញបន្ថែមនូវកម្មវិធីផ្លាស់ប្តូរការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពីព្រោះទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងដោយយកប្រជាជនជាស្នូល។

លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងយន្តការពិភាក្សាជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីធ្វើដំណើររួមគ្នាទៅមុខក្នុងអនាគត បញ្ចៀសហានិភ័យផ្សេងៗ និងបង្កើនភាពធន់របស់កម្ពុជា។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា «កម្ពុជាមិនចូលរួមក្នុងសម្ព័ន្ធណាមួយទេ ប៉ុន្តែកម្ពុជាផ្តល់អាទិភាពជាចម្បងដល់ផលប្រយោជន៍ជាតិ» កម្ពុជាតែងយកប្រជាជនជាស្នូលក្នុងអភិបាលកិច្ច និងគោលនយោបាយអន្តរជាតិ ហើយកិច្ចសហប្រតិបត្តិការត្រូវបានកំណត់ដោយផលប្រយោជន៍ស្នូលរបស់ជាតិ និងបរិបទជាក់លាក់នៅក្នុងតំបន់ និងអន្តរជាតិ។

លោកព្រឹទ្ធបុរស Meng Honghua បានសង្កត់ធ្ងន់ថា ការកើនឡើងវិញនៃការប្រកួតប្រជែងរវាងអំណាចធំៗ បានបង្កើនតម្រូវការសម្រាប់ការចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងតំបន់។ ក្នុងបរិបទនេះ ភាគីចិនបានគូសបញ្ជាក់ពីតួនាទីរបស់ប្រទេសចិន ក្នុងការគាំទ្រស្ថិរភាព និងការអភិវឌ្ឍនៅតំបន់អាស៊ី។

លើសពីនេះទៀត ភាគីចិនបានវាយតម្លៃខ្ពស់លើទំនាក់ទំនង «ដែកថែប» រវាងកម្ពុជា និងចិន ហើយបានបន្តជំរុញឲ្យទំនាក់ទំនងទ្វេភាគីនេះត្រូវបានលើកកម្ពស់ទៅកម្រិតខ្ពស់ជាងមុន។ ភាគីចិនក៏បានបញ្ជាក់ថា កម្ពុជាត្រូវបានចាត់ទុកជាមិត្តពិសេសដ៏សំខាន់មួយរបស់ចិននៅក្នុងតំបន់។

លោកព្រឹទ្ធបុរស បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជាដោយផ្ទាល់ ហើយលោកបានសម្តែងចំណាប់អារម្មណ៍វិជ្ជមានចំពោះកម្ពុជា ទោះបីជាមុននេះ លោកធ្លាប់មានការព្រួយបារម្ភខ្លះៗទាក់ទងនឹងភាពតានតឹងថ្មីៗក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង