លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយប្រគេនវត្តចំនួន១០វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា គិរីរម្យ

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដល់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន១០,ចែកអំណោយដល់យាយជីតាជី ចំនួន១,២០០នាក់,ប្រគេនព្រះសង្ឃ ចំនួន២០០អង្គ និងប្រជាជន៧៥០នាក់ ដែលពីធីនេះប្រារព្ធឡើងនៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា គិរីរម្យ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ពីធីនេះ ក៏បានរៀបចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់យាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។
លោកជំទាវបានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន ១២០នាក់,ចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែកចំនួន១៥០០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៣គ្រឿង៕

