**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

មន្រ្តីសុខាភិបាលបាននិងបន្តបំពេញបេសកម្មដ៍ថ្លៃថ្លា ដោយខិតខំឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន និងឈរលើគោលការណ៍ “អ្នកជំងឺជាអាទិភាពទី១ សេវាសុខភាពត្រូវតែភ្ជាប់ជាមួយគុណភាពជានិច្ច”

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ  វីដេអូសន្និសីទ(Zoom) សរុបចំនួន ២៩៨២រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់បុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារ រហូតប្រែក្លាយវិស័យសុខាភិបាល ទៅជាបង្អែករបស់ប្រជាជន ក្នុងឆ្នំា២០២៥។

ឯកឧត្តមសាស្រ្តារ្យ បានរំលេចពីការប្រែប្រួល ក្នុងវិស័យសុខាភិបាល ដែលកំពុងតែមានការវិវត្តន៍ជាវិជ្ជមានបន្តពីអណត្តិមុនៗ និងបានបង្ហាញពីវិរភាពពិតប្រាកដនៅក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការចូលរួមគាំទ្រដល់សភាពការ នៅតាមព្រំដែន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ ជាបេសកកម្មដ៍ថ្លៃថ្លា និងបានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តបំពេញបេសកកម្មនេះ ឱ្យមាននិរន្តរភាព តាមរយៈការផ្តល់ជាអាទិភាពខ្ពស់ជូនអ្នកជំងឺ និងបន្តកែលម្អគុណភាពសេវាសុខាភិបាល កាន់តែល្អប្រសើរឡើងជាលំដាប់។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយក ៦ចំណុច ដែលអ្នកដឹកនាំសុខាភិបាលគ្រប់រូបគួរយល់ដឹង៖ (១)ត្រូវដឹងថា អ្នកដឹកនាំជាអ្នកចូលចិត្តធ្វើការច្រើន និង ត្រូវធ្វើការឱ្យបានច្រើន ដើម្បីផលប្រយោជន៍សាធារណៈ (២)ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺជាការសន្យាមួយសម្រាប់ការរស់រានរបស់មនុស្ស (៣)អ្នកដឹកនាំត្រូវដឹងថា តើកត្តាអ្វីដែលអាចធ្វើឱ្យការងារបរាជ័យ ហើយត្រូវចេះប្រមូលយកបទពិសោធន៍ល្អពីការបរាជ័យ (៤)អ្នកដឹកនាំត្រូវដឹងថា មនុស្សម្នាក់មិនអាចសម្រេចកិច្ចការបានទេ តែត្រូវបង្កើតឱ្យមានមនុស្សត្រឹមត្រូវនៅជុំវិញខ្លួនឱ្យបានច្រើន (៥)អ្នកដឹកនាំមិនរង់ចាំការអរគុណ ឬលើកសរសើរ លើការងាររបស់ខ្លួនទេ តែត្រូវខិតខំបំពេញការងារឱ្យសមទៅនឹងការទទួលខុសត្រូវរបស់ខ្លួន (៦)យើងទាំងអស់គ្នា ទោះជាអ្នកមានជំនាញវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្រ្ត សុទ្ធតែជាបុគ្គលិកសុខាភិបាល ព្រោះយើងបានចូលរួមកសាងប្រពន្ធ័សុខាភិបាលមួយ ដោយប្រើប្រាស់ជំនាញផ្សេងៗ ពីគ្នា។

ជាកិច្ចបន្ត ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបុរី និង ស្រុកប្រតិបត្តិសេរីសោភណ្ឌ័ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញពលករចំណាកស្រុក មកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ឱ្យបានច្រើន ដោយផ្តោតលើការផ្តល់ព័ត៌មាន ពីសេវាសុខាភិបាល ការធ្វើបដិសណ្ឋាកិច្ច និង ការជំរុញឱ្យមានការគាំទ្រពីអាជ្ញាធម៌ និងកម្មវិធីគាំពារសង្គម។

ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការប្រើប្រាស់ភាពជាអ្នកដឹកនាំនៅកម្រិតការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និង បានណែនាំឱ្យបុគ្គលិកសុខាភិបាលទាំងអស់ផ្តល់ការគោរព ការស្រឡាញ់រាប់អានចេញពីចិត្ត ដល់អ្នកជំងឺ ព្រោះថាការធ្វើបែបនេះ គឺមានតម្លៃខ្ពស់ជាងកាយវិការអ្វីៗទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង