**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម កេត សោផាន់ ចូលរួមសន្និបាតសហប្រជាជាតិ ស្តីពីសមុទ្រ ក្រោមប្រធានបទការអភិរក្ស និងការប្រើប្រាស់ធនធានសមុទ្រ-មហាសមុទ្រ

ភ្នំពេញ៖ ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានអញ្ជើញចូលរួមសន្និបាត សហប្រជាជាតិស្តីពីសមុទ្រ ក្រោមប្រធានបទ «ការអភិរក្ស និង ការប្រើប្រាស់ ធនធានសមុទ្រ និងមហាសមុទ្រប្រកបដោយនិរន្តភាព សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅរដ្ឋធានីលីសស្បូន(Lisbon) ប្រទេសព័រទុយកាល់។

ឯកឧត្តមបានមានប្រសាសន៍ថ្លែងក្នុងអង្គសន្និបាតថា កម្ពុជាមានប្រជាជនប្រមាណ១០% ដែលរស់នៅតំបន់មាត់សមុទ្រគ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០៥គីឡូម៉ែត្រក្រឡា នៃខេត្តជាប់មាត់សមុទ្រចំនួន៤ និងមានកោះប្រមាណជាង ៦០ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច មិនត្រឹមតែធានាសន្តិសុខស្បៀងសម្រាប់ផលិតផលជលផល ប៉ុណ្ណោះទេ តែជាតំបន់ដ៏សំខាន់មួយក្នុងការទាក់ទាញវិស័យទេសចរណ៍និង រកប្រាក់ចំណូលជូនសេដ្ឋកិច្ចជាតិផងដែរ។

តំបន់សមុទ្រ និង ដែនសមុទ្រកម្ពុជា ដែលក្នុងនោះរួមមាន ផលិតផលជលផល កំពង់ផែ ការដឹកជញ្ជូនទំនិញ និងវិស័យទេសចរណ៍តាមតំបន់ឆ្នេរ បានរួមចំណែកប្រមាណ១៦%នៃផលិតផលក្នុងស្រុកសរុប(GDP)។ ប្រជាសហគមន៍តាមតំបន់ឆ្នេរកំពុងតែរងគ្រោះដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំពស់ទឹកសមុទ្រ និង ការជ្រៀតចូលទឹកប្រៃ ទៅក្នុងអាងទឹកសាប ដែលអាចនាំឱ្យខូចគុណភាពទឹកក្រោមដី រួមទាំងប្រភពទឹកផឹក និងផលវិបាកផ្សេងៗទៀត ដែលកំពុងតែគំរាមកំហែងជីវភាពរបស់ពួកគាត់ និង វិស័យកសិកម្ម។

តាមរយៈនេះរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងបរិស្ថាន បានរៀបចំនូវយន្តការផ្នែកច្បាប់ និងយន្តការបច្ចេកទេស ដូចជា ក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍ដោយចីរភាព សេចក្តី្រពាងក្រមបរិស្ថាន និង ធនធានធម្មជាតិ ដោយធ្វើបច្ចុប្បន្នភាពកាន់តែល្អប្រសើរនូវ កិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះតំបន់មាត់សមុទ្រ ផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈទេសចរណ៍ផ្សារភ្ជាប់ទឹកដីជាដើម។

សន្និបាតនេះមានរយៈពេល ៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង